យុគសម័យ - ប្រទេសវៀតណាមមិនងាយមានរលកទីពីរនៃការរីករាលដាលនៃ Covid-19 នោះទេ ប៉ុន្តែប្រសិនបើមានការធ្វេសប្រហែសវានឹងមានហានិភ័យនៃការផ្ទុះឡើងជំងឺនេះម្តងទៀត។
ការបាញ់ថ្នាំសម្លាប់មេរោគ នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ស្ថិតនៅរដ្ឋធានី Ha Noi។ (រូបថត៖ កាសែត Phu Tho)
នៅតែមានករណីឆ្លងថ្មី
លោកវេជ្ជបណ្ឌិត Tran Dac Phu មានប្រសាសន៍ថា នៅពេលខាងមុខវៀតណាមអាចនឹងមានករណីឆ្លង Covid-19 ជាច្រើនទៀតដែលមកពីអ្នកធ្វើដំណើរចូលប្រទេសវៀតណាម។ វៀតណាមបានអនុវត្តគោលនយោបាយគាំរពារពលរដ្ឋ ហេតុនេះហើយនឹងបន្តមានមនុស្សចូលមកប្រទេសវៀតណាម ដូចនេះនឹងបន្តរកឃើញអ្នកវិជ្ជមាន Covid-19 ក្នុងចំណោមមនុស្សទាំងនេះ ឬក្នុងចំណោមមនុស្សដែលធ្វើដំណើរតាមផ្លូគោក និងផ្លូវលំចូលមកប្រទេសវៀតណាម។
ទោះបីជាមានអ្នកវិជ្ជមានក៏ដោយ ក៏មិនសូវខ្វល់អីទេ ពីព្រោះមនុស្សទាំងនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេហើយ។ ដូច្នេះហានិភ័យនៃការឆ្លងចូលក្នុងសហគមន៍គឺមានកម្រិតទាបណាស់។
និយាយអំពីហានិភ័យនៃរលកទី ២ នៃការផ្ទុះឡើង Covid-19 នៅវៀតណាម លោកសាស្រ្តាចារ្យ បណ្ឌិត Tran Dac Phu មានប្រសាសន៍ថា ប្រកានេះកើតឡើងនៅក្នុងប្រទេសវៀតណាមគឺមានកម្រិតទាបណាស់។ លោកបានអះអាងថា៖ “វៀតណាមនឹងធ្វើបានល្អក្នុងការទប់ស្តាត់ ការរកឃើញ ការកំណត់តំបន់ ការដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងការកម្ចាត់រោគរាតតត្បាត ដូចច្នេះហើយមិនងាយកើតឡើងនូវហានិភ័យដែលពោលខាងលើនេះទេ។ ក្នុងរយៈពេលខាងមុខនេះ វៀតណាមអាចនឹងមានការផ្ទុះឡើងក៏ប៉ុន្តែវានឹងមិនមានទំហំធំទេ ហើយយើងនឹងអាចត្រូវគ្រប់គ្រងបាន។
ទោះយ៉ាងនេះក្តី លោកបានសង្កត់ធ្ងន់ថា ប្រជាជនមិនបានធ្វេសប្រហែសនោះទេ។ បើធ្វើមិនបានល្អនោះ ជំងឺរាតត្បាតនឹងផ្ទុះឡើងដូចប្រទេសដទៃទៀតដែរ។ ជាក់ស្តែងគឺប្រទេសសិង្ហបុរីនោះ ពីប្រទេសមួយដែលត្រូវបានគេវាយតម្លៃខ្ពស់អំពីការប្រឆាំងនឹងរោគរាតត្បាត បែទៅប្រទេសដែលមានការផ្ទុះឡើងនៃរោគរាតត្បាតយ៉ាងខ្លាំងក្លា ដោយមានចំនួនករណីឆ្លងកាន់តែច្រើនឡើងៗ ។
រស់នៅជាមួយការរីករាលដាលនៃជំងឺរាតត្បាតដោយសុវត្ថិភាព
ដោយសន្និដ្ឋានស្តីពីអំពីការដែលថា “តើប្រទេសវៀតណាមបានឆ្លងផុតការរីករាលដាលខ្លាំងបំផុតដែរឬនៅ” លោកសាស្រ្តាចារ្យ បណ្ឌិត Tran Dac Phu បានសង្កត់ធ្ងន់ថា វៀតណាមមិនទាន់មានការរីករាលដាលខ្លាំងបំផុតនោះទេ ហើយប្រសិនបើយើងគ្រប់គ្រងបានល្អនោះ វានឹងមានមិនការរីករាលដាលខ្លាំងបំផុតទេ។ ការរីករាលដាលខ្លាំងបំផុតមានឬមិនមាន អាស្រ័យលើការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតរបស់យើង។ បើយើងមានតែករណីឆ្លងខ្លះៗនោះគឺមិនខ្វល់អីទេ។
ទាក់ទងនឹងល័ក្ខខ័ណ្ឌនៃការប្រកាសអំពីការបញ្ចប់ការរាតត្បាតនៃជំងឺនេះ លោកសាស្រ្តាចារ្យ បណ្ឌិត Tran Dac Phu បានមានប្រសាសន៍ថា ដើម្បីប្រកាសពីការបញ្ចប់ការរាតត្បាត វាតម្រូវឱ្យបំពេញលក្ខខណ្ឌដែលមិនមានករណីឆ្លងថ្មី ក្រោយពីរយៈពេលជាក់លាក់មួយ។ សម្រាប់ Covid-19 គឺក្នុងរយៈពេល ២៨ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលករណីឆ្លងចុងក្រោយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅឯគ្រឹះស្ថានវេជ្ជសាស្ត្រ។ ទន្ទឹមនឹងនេះវិធានការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាត្បាតត្រូវតែអនុវត្តឱ្យបានពេញលេញ ស្របតាមច្បាប់នៃជំងឺឆ្លង ដោយធានាថាគ្មានហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាត។ លោកបណ្ឌិត Tran Dac Phu បានមានប្រសាសន៍ថា៖“ បច្ចុប្បន្នការរីករាលដាលនៃជំងឺរាតត្បាតនេះនៅលើពិភោពលោកនៅតែមានភាពស្មុគស្មាញណាស់ វៀតណាមត្រូវប្តេជ្ញារក្សាការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចដែលលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានមានប្រសាសន៍ថា ត្រូវរស់នៅជាមួយរោគរាតត្បាតដោយសុវត្ថិភាព។
ក្រៅពីនេះ លោកបានឲ្យដឹងថា ប្រជាជនត្រូវអនុវត្តនូវវិធានការណ៍ប្រឆាំង នឹងការរីករាលដាលនៃជំងឺរាតត្បាតដូចជាការពាក់ម៉ាស់ ការជៀសវាងការនៅជិតគ្នា រក្សាគម្លាតសង្គម ជៀសវាងការប្រមូលផ្តុំគ្នា ជៀសវាងការចេញតាមផ្លូវ ជាពិសេសចំពោះមនុស្សវាចំណស់ ឬអ្នកមានជំងឺរាំរៃ ហើយត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងលាងដៃដោយសាប៊ូ និងថ្នាំសំលាប់មេរោគ ជាដើម។ ទន្ទឹមនឹងនេះ ត្រូវធ្វើការរាយករណ៍ព័ត៌មានអំពីស្ថានភាពសុខភាព ជាពិសេសអ្នកដែលក្អក គ្រុនក្តៅ មានរោគសញ្ញាសង្ស័យ ឬមានកត្តារោគរាតត្បាត។
ការធ្វើតេស្តិ៍រកវីរុស Sar-Cov2 នៅព្រលានយន្តហោះ Noi Bai។ (រូបថត៖ កាសែត Tuoi Tre)
លោកបណ្ឌិត Tran Dac Phu បានសង្កត់ធ្ងន់ថា “ប្រសិនបើយើងធ្វេសប្រហែសគឺពិតជាមានគ្រោះថ្នាក់ខ្លាំង។ ប្រជាជនត្រូវអនុវត្តវិធានការទាំង ៥ យ៉ាងនេះឲ្យបានតឹងរឹង។ “ខ្ញុំឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ នេះ មនុស្សជាច្រើនមានភាពធ្វែសប្រហែសហើយ ដូចជាទៅងូតទឹកសម្រុទ្រ និងអង្គុយហូបចុកនៅក្បែរគ្នា។ ប្រជាជនគិតថាការរីករាលដាលនៃជំងឺបានរលត់បាត់ទៅហើយ ប្រការនេះគួរឱ្យព្រួយបារម្ភណាស់។ ក្នុងថ្ងៃសម្រាក នៃទីវាបង្រួបបង្រួមជាតិ ៣០ មេសា ខ្ញុំសូមណែនាំថា ប្រជាជនកុំធ្វេសប្រហែសចំពោះវិធានការណ៍បង្ការ ទប់ស្កាត់ជំងឺរាតត្បាតដែលបានណែនាំនោះទេ./.”
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន