អនុប្រធាន JETRO វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ

16:25 | 27/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោក Hironobu Kitagawa អនុប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានមានប្រសាសន៍ថា អង្គភាពអាជីវកម្មអន្តរជាតិនិងជប៉ុនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអនូវគោលនយោបាយពាណិជ្ជកម្មអន្តរជាតិដោយវិធីច្បាមជាប់តាមនិន្នាការពិភពលោក

លោក Hironobu Kitagawa អនុប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅជប៉ុន លោក Hironobu Kitagawa អនុប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានមានប្រសាសន៍ថា អង្គភាពអាជីវកម្មអន្តរជាតិនិងជប៉ុនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអនូវគោលនយោបាយពាណិជ្ជកម្មអន្តរជាតិដោយវិធីច្បាមជាប់តាមនិន្នាការពិភពលោក។

ទន្ទឹមនឹងនោះការខំខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអគោលនយោបាយពាណិជ្ជកម្មអន្តរជាតិដោយធ្វើតាមនិន្នាការពិភពលោក បានបង្កើត បរិយាកាសវិនិយោគបើកចំហសម្រាប់ប្រទេសនិងតំបន់ជាច្រើនបន្តបន្ទាប់។

លោក Hironobu Kitagawa ក៏បានសង្កត់ធ្ងន់ថា “ ទំហំទ្រង់ទ្រាយទីផ្សារនិងសក្តានុពលកំណើន” និង“ ស្ថិរភាពនយោបាយនិងសង្គម” គឺជាកត្តាសំខាន់ពីរដែលត្រូវបានសហគ្រាសជប៉ុនវាយតម្លៃខ្ពស់អំពីវៀតណាម។

គួរកត់សម្គាល់ទៀតថារាល់ការខិតខំប្រឹងប្រែងទាំងនេះរួមមានការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីវៀតណាម- អាមេរិក ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

លោក Hironobu Kitagawa បានមានប្រសាសន៍ថា មូលហេតុមួយដែលនាំមកនូវ កំណើនរបស់វៀតណាមគឺជាភាពជោគជ័យក្នុងការទាក់ទាញអង្គភាពអាជីវកម្មបរទេសមកប្រទេសនេះ និងការពង្រីកសកម្មភាពនាំចេញផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត