អង្គភាពអាជីវកម្មវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19)

16:50 | 25/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រដ្ឋាភិបាលវៀតណាមក៏ដូចជាក្រសួង ផ្នែក មូលដ្ឋាននិងប្រជាជនទាំងមូលបានរួបរួមគ្នាក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ (Covid-19) ដោយជោគជ័យ។ ដើម្បីសំរេចបានគោលដៅក្រៅពីការដឹកនាំដ៏ប៉ិនប្រសប់របស់រដ្ឋាភិបាល ក្រសួង មន្ទីរនិងស្ថាប័នពាក់ព័ន្ធនានា មិនអាចទៅរួចទេដែលមិននិយាយអំពីការមូលមតិគ្នានិងការចូលរួមចំណែករបស់អង្គភាពអាជីវកម្មក្នុងស្រុកនិងបរទេស។

អង្គភាពអាជីវកម្មវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) (រូបថត​​​​​​​​៖ congthuong.vn)

អង្គភាពអាជីវកម្មមិនឈរនៅខាងក្រៅនោះឡើយ

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ក្នុងរយៈពេលកន្លងមកអង្គភាពអាជីវកម្មវៀតណាមក៏ត្រូវរកដំណោះស្រាយដើម្បីសម្របខ្លួនផងដែរ។ យោងតាមលោកស្រី Ly Kim Chi ប្រធានសមាគមគ្រឿងឧបភោគបរិភោគទីក្រុងហូជីមិញបាននិយាយថាតាំងពីដំបូងនៃការរីករាលដាលនៃជំងឺនេះអង្គភាពអាជីវកម្មស្ថិតក្នុងស្ថានភាពអកម្មនិងមិនទាន់ត្រៀមខ្លួនជាស្រេចប៉ុន្តែនៅពេលនេះអង្គភាពអាជីវកម្ម ជាពិសេសក្រុមសហគ្រាសដែលផលិតទំនិញប្រើប្រាស់និងគ្រឿងឧបភោគបរិភោគបានសម្របខ្លួនយ៉ាងសកម្មហើយ។

លោកស្រី Ly Kim Chi ប្រធានសមាគមគ្រឿងឧបភោគបរិភោគទីក្រុងហូជីមិញ

លោក Hoang Chuong ប្រធាននាយកប្រតិបត្តិភាគខាងជើងវៀតណាម - ក្រុមហ៊ុនភាគហ៊ុន Masan MeatLife បានឲ្យដឹងថាក្រុមហ៊ុនតែងតែចាត់ទុកការលក់តាមអ៊ិនធរណេតគឺជានិន្នាការដែលមិនអាចចៀសផុតបាននាពេលអនាគត ហើយជំងឺកូវីដ ១៩គឺជាហេតុផលដើម្បីបង្កើននិន្នាការនេះសម្រាប់អតិថិជនវៀតណាមរួមទាំងនាំយកប្រព័ន្ធលក់តាមអ៊ិនធរណេតដល់អតិថិជន។ លោកបន្ថែមទៀតថា“ ដើម្បីតាមទាន់និន្នាការនេះយើងខ្ញុំបានបង្កើតការលក់សម្រាប់អតិថិជនតាមរយៈបណ្តាញជាច្រើនទៀតដែលអាចទិញបានដូចជា៖ វេបសាយ ផានផែកជាដើម”។

លោក Hoang Chuong ប្រធាននាយកប្រតិបត្តិភាគខាងជើងវៀតណាម - ក្រុមហ៊ុនភាគហ៊ុន Masan MeatLife


ទន្ទឹមនឹងនេះដែរ សហគ្រាសវៀតណាមមានដ៏ស្វាហាប់ក្នុងការច្នៃប្រឌិត និងផ្លាស់ប្តូរប្រភពផ្គត់ផ្គង់វត្ថុធាតុដើមទីផ្សារ រួមទាំងដំណើរការផលិតកម្មនិងវិធីផលិតកម្មជាដើម ដើម្បីអនុវត្តបច្ចេកវិទ្យាក្នុងដំណើរការផលិតកម្ម និងឈានចូលទីផ្សារ។ លើសពីនេះទៀត ការរក្សាទំនាក់ទំនងរវាងនិយោជកនិងនិយោជិកគឺមានសារៈសំខាន់ណាស់សម្រាប់អង្គភាពអាជីវកម្មដើម្បីស្តារផលិតកម្មអាជីវកម្មឡើងវិញ និងអភិវឌ្ឍន៍នាពេលអនាគតផងដែរ។ លោក Nguyen Dong Ha ប្រធានផ្នែក Marketing នៃអគ្គក្រុមហ៊ុន Vietchem បានឲ្យដឹងថា នៅពេលដែលអង្គភាពអាជីវកម្មសព្វថ្ងៃនេះ បានជួបការលំបាកក្នុងទីផ្សារលក់ចេញ នោះជាងពេលណាៗទាំងអស់ គប្បីជំរុញការបំផុសចលនាឃោសនា ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញរបស់វៀតណាមផងដែរ។ ចំណុចនេះនឹងជួយឲ្យស្វែងរកបានទីផ្សារសម្រាប់ផលិតផល តាមនោះសហគ្រាសអាចអភវិឌ្ឍន៍ឲ្យបានល្អថែមទៀតនាពេលអនាគត។

លោកបានចែករំលែកថា៖ «ខណៈដែលទីផ្សារនាំចេញជួបប្រទះឧបសគ្គដូចនាបច្ចុប្បន្ន នោះការរក្សានិង ជម្រុញសកម្មភាពនាំចេញគឺពិតជាពិបាកណាស់។សកម្មភាពដែលមានលក្ខណៈរយៈពេលវែងនឹងត្រូវបានលើកយកមកពិចារណា ។ ហេតុដូច្នេះដើម្បីសង្គ្រោះខ្លួន ឯងសហគ្រាសគប្បីផ្តោតសំខាន់លើទីផ្សារក្នុងប្រទេស ដោយចាត់ទុកនេះគឺជាដំណោះស្រាយ យករយៈពេលខ្លីចិញ្ចឹមរយៈពេលវេងផងដែរ។ ក្នុង "គ្រោះអាសន្ន " មាន "ឱកាស" ហើយនោះគឺជាឱកាសដ៏ល្អមួយសម្រាប់អង្គភាពអាជីវកម្ម ដើម្បីវាយតម្លៃចំពោះសមត្ថភាពជាក់ស្តែងរបស់ខ្លួនឡើងវិញក្នុងការលំបាកនេះ និងអាចធ្វើកំណែទម្រង់ឡើងវិញនូវរចនាសម្ព័ន្ធសហគ្រាសរបស់ខ្លួនឲ្យបានល្អថែមទៀតផងដែរ។ ការវាយតម្លៃចំពោះបញ្ហាប្រឈមតាមវិធីជាក់ស្តែងថែមទៀត ដើម្បីស្វែងរកដំណោះស្រាយល្អៗក្នុងការនាំឱ្យអង្គភាពអាជីវកម្មរបស់ខ្លួនឲ្យគេចរួចផុតពីវិបត្ដិនេះតែម្តង»

លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI)


ភារកិច្ចពីរដំណាលនឹងគ្នា

រីឯលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានអះអាងថា ក្នុងបរិបទដែលសេដ្ឋកិច្ចជួបការលំបាករួមនៅទូទាំងប្រទេសនោះ ពាណិជ្ជករ សហគ្រាសនិមួយៗក៏ចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីលើកកំពស់គុណភាពផលិតផល និងផ្លាស់ប្តូរថ្មីនូវវិធីលក់ទំនិញ និងទីផ្សារនាំចេញផងដែរ។ លោក Vu Tien Loc បានឲ្យដឹងថា៖

«សហគ្រាសចាំបាច់ត្រូវមានភាពម្ចាស់ការដើម្បីជួយសង្គ្រោះខ្លួនឯង។ សំខាន់គឺត្រូវស្វែងរកវិធីសន្សំការចំណាយ។ ទីពីរគឺការទទួលបាននូវអភិក្រមជាមួយគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ហើយធ្វើយ៉ាងដូចម្តេចដើម្បីរក្សាការងារធ្វើសម្រាប់ពលករតាមវិធីផ្សេងគ្នាជាច្រើន ពីព្រោះថាការរក្សាធនធានមនុស្ស ការរក្សាទំនាក់ទំនងដែលតភ្ជាប់រវាងនិយោជកនិងនិយោជិកគឺមានសារៈសំខាន់សម្រាប់អង្គភាពអាជីវកម្ម នៅពេលដែលស្តារឡើងវិញនិងអភិវឌ្ឍនាពេលក្រោយ។ ម៉្យាងវិញទៀត សហគ្រាសត្រូវបន្សាំខ្លួនដើម្បីជំនះពុះពារការលើការលំបាក ព្រមទាំងត្រូវតែកែទម្រង់នូវចំរចនាសម្ព័ន្ធអភិបាលកិច្ច ការធ្វើទីផ្សារ ជាពិសេសគឺការផ្លាស់ប្តូរឌីជី ថល។ យើងត្រូវពឹងផ្អែកលើវិស័យឌីជីថល ដើម្បីលើកកំពស់ប្រសិទ្ធភាពក្នុងផលិតកម្មនិងអាជីវកម្មផងដែរ»។

ទន្ទឹមជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរជន អង្គភាពអាជីវកម្ម នាបច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានអនុវត្តកញ្ចប់ជួយឧបត្ថម្ភយ៉ាង ខ្លាំងក្លាដល់សហគ្រាស និងគ្រប់ផ្នែកមុខរបរដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺរាតត្បាតកូវីដ១៩។ កញ្ចប់ប្រាក់ឥណទានសម្រាប់ការផ្តល់ជំនួយចំនួន ២៥០ ពាន់ពាន់លានដុង (ស្មើនឹង ១០,៥ ពាន់លានដុល្លារអាមេរិក) និង ៣០ ពាន់ពាន់លានដុង (ស្មើនឹង ១,៨ ពាន់លានដុល្លារអាមេរិក) នឹងត្រូវបានអនុវត្តដើម្បីជួយដោះស្រាយការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ក៏ដូចជាសម្រាប់សហគមន៍សហគ្រាស និងធានាសន្តិសុខសង្គមក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: kinhtedothi.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត