យុគសម័យ - នាថ្ងៃទី ១៩ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយស្ដីអំពីជើងហោះហើរដឹកពលរដ្ឋវិលត្រឡប់មកប្រទេសវិញ។
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី (រូបថត៖ vov.vn)
ក្នុងបរិបទនៃការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩ (Covid-19) ហើយឥណ្ឌូនេស៊ីក្លាយជាតំបន់ផ្ទុះជម្ងឺរាតត្បាតធំជាងគេនៅអាស៊ីអាគ្នេយ៍ នាថ្ងៃទី ១៩ ខែមេសាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយដែលក្នុងនោះបានកត់សម្គាល់ពលរដ្ឋនិងអាណិកជនគួរតែគោរពធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសម្ចាស់ផ្ទះនិង វៀតណាម ផងដែរព្រមទាំងដាក់កំរិតលើការធ្វើដំណើរឬត្រឡប់ទៅប្រទេសវិញដោយគ្មានហេតុផលពិសេសផងដែរ។
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីកំពុងសហការជាមួយអាជ្ញាធរក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋវៀតណាមនៅឥណ្ឌូនេស៊ីវិលត្រឡប់មក វៀតណាមវិញដោយហេតុផលចាំបាច់ពិសេស។
មុខសញ្ញាអាទិភាពរួមមាន កុមារ សិស្សានុសិស្ស អាយុក្រោម ១៨ ឆ្នាំ និស្សិតនៅអន្តេវាសិកដ្ឋានដែលត្រូវបិទទ្វា មនុស្សវ័យចំណាស់ អ្នកព្យាបាលជំងឺនៅឥណ្ឌូនេស៊ី ដែលមានជំងឺប្រកបដោចាំកាយ (ទឹកនោមផ្អែម ជំងឺបេះដូង មហារីក ) អ្នកកាន់ទិដ្ឋាការផុតកំណត់ដែលមានទីលំនៅឥណ្ឌូនេស៊ី ជាដើមផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន