លិខិតអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតសមាគមអ្នកសារព័ត៌មានវៀតណាម របស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម

20:04 | 20/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតសមាគមអ្នកសារព័ត៌មានវៀតណាម (ថ្ងៃទី ២១ ខែមេសាឆ្នាំ ១៩៥០ ដល់ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០) អគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរដល់សមាគមអ្នកសារព័ត៌មានវៀតណាម។ កាសែតយុគសម័យសូមណែនាំអត្ថបទទាំងមូលនៃលិខិត។


អគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។​

ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតសមាគមអ្នកសារព័ត៌មានវៀតណាម (ថ្ងៃទី ២១ ខែមេសាឆ្នាំ ១៩៥០ ដល់ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០) ខ្ញុំសូមផ្ញើជូនមនោសញ្ជេតនារាប់អាននិងសម្តែងសេចក្តីអំណរល្អបំផុតដល់ជំនាន់នៃកម្មាភិបាលនិងសមាជិកទាំងអស់របស់សមាគមអ្នកសារព័ត៌មានវៀតណាម។

ក្នុងរយៈពេល ៧០ ឆ្នាំចាប់តាំងពីការបង្កើតតំបន់សង្គ្រាម Viet Bac ក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ជំនាន់សមាគមអ្នកសារព័ត៌មានវៀតណាមនិងអ្នកសារព័ត៌មាននៅទូទាំងប្រទេសតែងតែមានសាមគ្គីភាព ច្នៃប្រឌិត និងខិតខំប្រឹងប្រែងជំនះរាល់ការលំបាក រីកចម្រើនឥតឈប់ឈរ និងចូលរួមវិភាគទានដ៏សំខាន់ចំពោះបុព្វហេតុបដិវត្តរបស់បក្សនិងប្រជាជនយើង។

ក្នុងកាលៈទេសៈទាំងអស់ សមាជិកនិងអ្នកសារព័ត៌មានជាច្រើនតែងតែរួមដំណើរជាមួយប្រជាជន ប្រកាន់ខ្ជាប់នូវភាពជាក់ស្តែង ឃោសនាយ៉ាងសកម្មនូវមាគ៌ានិងគោលនយោបាយរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ លើកទឹកចិត្តនិងគាំទ្រដល់ប្រជាជនទាំងមូលក្នុងការតស៊ូដើម្បីឯករាជ្យនិងសេរីភាព ក៏ដូចជាបុព្វហេតុនៃការកសាងនិងការពារជាតិសព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះ ចូលរួមយ៉ាងសកម្មក្នុងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងរឹងមាំ ប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអំពើអាក្រក់ បកអាក្រាតផែនការនិងល្បិចនៃកងកម្លាំងអរិភាព បុគ្គជនថ្នាំងថ្នាក់ខាងនយោបាយ ការពារគ្រឹះមនោគមវិជ្ជារបស់បក្ស បង្រួបបង្រួមនិងពង្រឹងមហាសម្ព័ន្ធភាពសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល។

បក្សនិងរដ្ឋរបស់យើងបានប្រគល់ជូនសមាគមអ្នកសារព័ត៌មានវៀតណាមនូវមេដាយមាសផ្កាយ មេដាយលោកប្រធានហូជីមីញនិងរង្វាន់ដ៏ថ្លៃថ្នូជាច្រើនដើម្បីទទួលស្គាល់ការចូលរួមវិភាគទានដ៏ធំធេងរបស់សមាគមអ្នកសារព័ត៌មានវៀតណាមនិងក្រុមអ្នកសារព័ត៌មានទូទាំងប្រទេស។

ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមកោតសរសើររយ៉ាងខ្លាំង​និងអបអរសាទរចំពោះសមិទ្ធផលប្រកបដោយមោទនភាពរបស់សមាគមអ្នកសារព័ត៌មានវៀតណាមនិងវិស័យព័ត៌មានជាតិក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយនេះ។

ប្រទេសរបស់យើងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍដោយមានជំហរនិងអំណាចថ្មី កាលានុវិត្តភាពជាច្រើន គុណសម្បត្តិនិងការលំបាករួមបញ្ចូលគ្នា។ នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្មលើកទី ៤ បានរីកចម្រើន បេសកកម្មសារពត៌មានគឺធ្ងន់ណាស់ ប៉ុន្តែក៏មានភាពរុងរឿងផងដែរ។ ខ្ញុំចង់ឲ្យ សមាគមអ្នកសារព័ត៌មានវៀតណាមនិងសមាជិកទាំងអស់នៅទូទាំងប្រទេសលើកកម្ពស់ប្រពៃណីបដិវត្តរបស់ខ្លួន កសាងសមាគមឱ្យកាន់តែរីកចម្រើនស្អាតស្អំនិងរឹងមាំ ជំរុញឥតឈប់ឈរនូវមនោគមវិជ្ជានយោបាយជំនាញ វិជ្ជាជីវៈ ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាជិក។

គ្រប់ជាន់ថ្នាក់នៃសមាគម និងអ្នកសារព័ត៌មាននីមួយៗ គប្បីយល់ជ្រួតជ្រាបនិងអនុវត្តឱ្យបានល្អតាមការបង្រៀនរបស់លោកពូហូជីមិញជាទីស្រលាញ់ថា ៖“ មន្ត្រីសារព័ត៌មានក៏ជាទាហានបដិវត្តផងដែរ។ ប៊ិចនិងទំព័រគឺជាអាវុធមុតស្រួចរបស់ពួកគេ” បន្តកែលម្អខ្លឹមសារនិងរបៀបនៃប្រតិបត្តិការ ដើម្បីក្លាយជាអាស័យដ្ឋានដែលអាចទុកចិត្តបានក្នុងសកម្មភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ ខ្ញុំសំណូមពរដល់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋបាលគ្រប់កម្រិត និងគ្រប់ស្រទាប់វណ្ណៈរបស់ប្រជាជនបន្តយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអនុគ្រោះដល់សមាគមអ្នកសារព័ត៌មានវៀតណាមនិងអ្នកសារព័ត៌មានបំពេញភារកិច្ចរបស់ខ្លួន។

ដោយក្តីស្រឡាញ់និងការជឿទុកចិត្ត ខ្ញុំសូមជូនពរដល់គ្រប់ជាន់ថ្នាក់នៃសមាគម សមាជិកា និងអ្នកសារព័ត៌មានគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស មានសុខភាពល្អ សប្បាយរីករាយ សុភមង្គល ច្នៃប្រឌិតឥតឈប់ឈរ ខិតខំប្រឹងប្រែងដើម្បីជំនះបញ្ហាប្រឈម និងតែងតែសមរម្យនឹងជាអ្នកត្រួសត្រាយនៅលើសមរភូមិមនោគមវិជ្ជានិងវប្បធម៌នៃបក្ស៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត