នាយករដ្ឋមន្រ្តីបានសំរេចថា រដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh និងតំបន់ដែលមានហានិភ័យខ្ពស់ចំនួន ១០ បន្តអនុវត្តវិធានការរក្សាគម្លាតសង្គាម

09:21 | 16/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានយល់ព្រមចំពោះកាបែងចែកខេត្តនិងក្រុងនានាទូទាំងប្រទេសជា ៣ ក្រុមគឺក្រុមមានហានិភ័យខ្ពស់ ក្រុមមានហានិភ័យ និងក្រុមមានហានិភ័យទាប។ អាស្រ័យលើក្រុមនីមួយៗលោកនាយករដ្ឋមន្រ្តីនឹងបន្តអនុវត្តសារាចរលេខ ១៦ ស្តីពីការរក្សាគម្លាតសង្គាម ឬអនុវត្តតាមសារាចរលេខ ១៥ ដែលនាយករដ្ឋមន្ត្រីបានប្រកាសចេញ។

ទិដ្ឋភាពនៃការប្រជុំ។ (រូបថតៈថុងណាត / VNA)

នារសៀលថ្ងៃទី ១៥ ខែមេសា កិច្ចប្រជុំរវាងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំអំពីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 រួមជាមួយការចូលរួមពីក្រសួងស្ថាប័ន និងមូលដ្ឋាន ដែល​បានធ្វើឡើង។ ក្រោមការដឹនាំរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃការអនុវត្តសារាចរលេខ ១៦ និងពិភាក្សាវិធានការរក្សាគម្លាតសង្គាម នៅក្នុងរយៈពេលបន្ទាប់។

បន្ទាប់ពីស្តាប់មតិយោបល់របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងមូលដ្ឋាន ដោយបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានយល់ព្រមចំពោះសំណើរបស់គណៈកម្មាធិការជាតិដឹកនាំអំពីការបង្ការនិងទប់ស្កាត់នឹងការរីករាល ដាលនៃជំងឺ Covid-19 ក្នុងបំណែងចែកចំណាត់ថ្នាក់ហានិភ័យនៃការឆ្លងជំងឺ នៅតាមមូលដ្ឋាន ផ្អែកលើការវិភាគរោគរាតត្បាតសមត្ថភាពក្នុងការទប់ទល់នឹងជំងឺនេះ ...

លោកនាយករដ្ឋមន្រ្តីបានយល់ព្រមចំពោះការបែងចែកខេត្តនិងក្រុងនានាទូទាំងប្រទេសជា ៣ ក្រុម គឺក្រុមមានហានិភ័យខ្ពស់ ក្រុមមានហានិភ័យ និងក្រុមមានហានិភ័យទាប។ ក្រុមទាំងនេះនឹងមិនអាចផ្លាស់ប្តូរបានទេ ប៉ុន្តែនឹងត្រូវបានពិនិត្យនិងវាយតម្លៃឡើងវិញ បន្ទាប់ពី រយៈពេលនីមួយៗ។

តាមនោះមានខេត្ត - ក្រុងចំនួន ១២ នៅក្នុងក្រុមដែលមានហានិភ័យខ្ពស់រួមមាន៖ Lao Cai, Quang Ninh, Bac Ninh, Ninh Binh, Da Nang, Quang Nam, Binh Thuan, Khanh Hoa, Tay Ninh, Ha Tinh ជាពិសេស រដ្ឋធានី Ha Noi ទីក្រុង Ho Chi Minh។ ក្រុមនេះបន្តអនុវត្តសារាចរលេខ ១៦ ដល់ថ្ងៃទី ២២ ខែមេសាឬថ្ងៃទី ៣០ ខែមេសា អាស្រ័យលើស្ថានភាពជាក់ស្តែងនៃការឆ្លងក្នុងតំបន់។

ក្រុមហានិភ័យរួមមានខេត្តនិងក្រុងចំនួន ១៥ រួមមាន៖ Binh Duong, Can Tho, Dong Nai, Ha Nam, Hai Phong, Kien Giang, Nam Dinh ,Nghe An, Thai Nguyen, Thua Thien Hue, Soc Trang, Lang Son, An Giang, Binh Phuoc, និង Dong Thap។ ។ ផ្អែកលើស្ថានភាពជាក់ស្តែង ចាំបាច់ត្រូវមានផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តសារាចរលេខ ១៦ និងការអនុវត្តយ៉ាងម៉ឹងម៉ាត់សារាចរលេខ ១៥ រហូតដល់ថ្ងៃទី ២២ ខែមេសា។

ក្រុមចុងក្រោយគឺជាក្រុមដែលមានហានិភ័យទាបដោយនៅសល់ ៣៦ ខេត្ត - ក្រុង។ ទោះបីជាក្រុមនេះមានហានិភ័យទាបក៏ដោយ ប៉ុន្តែដោយសារលទ្ធភាពខ្ពស់នៃការឆ្លងមេរោគ Covid-19 ក្រុមនេះចាំបាច់ត្រូវបន្តអនុវត្តសារាចរលេខ ១៥ របស់នាយករដ្ឋមន្រ្តី./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត