វៀតណាមធ្វើពិពិធកម្មការនាំចេញក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19)

18:31 | 16/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាំបាច់ត្រូវកែទម្រង់រចនាសម្ព័ន្ធទីផ្សារឡើងវិញដើម្បីកុំអោយពឹងផ្អែកខ្លាំងពេកលើទីផ្សារមួយ និងរៀបចំរចនាសម្ព័ន្ធប្រភពវត្ថុធាតុដើមឡើងវិញសម្រាប់ផលិតកម្មក្នុងស្រុកឱ្យមានស្ថេរភាព។

វិស័យគ្រឿងយន្ត កែច្នៃ កម្មន្តសាលនិងវាយនភណ្ឌជាដើម ក៏កំពុងប្រឈមមុខនឹងការលំបាកដោយសារការជះឥទ្ធិពលេពីជំងឺរាតត្បាតកូវីដ១៩ (រូបថត៖ MNS)

ក្នុងបរិបទដែលការជំងឺរាតត្បាតកូវីដ១៩ (Covid 19) វិវត្តន៍យ៉ាងស្មុគស្មាញនៃ ហើយត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់យ៉ាងគំហុកដល់វិស័យផលិតកម្មនិងពាណិជ្ជកម្មទាំងស្រុង។ ក្នុងនោះវាក៏បានជះឥទ្ធិពលកំណើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ ក្នុងបរិបទនេះការធ្វើពិពិធកម្មទីផ្សានាំចេញ ត្រូវបានចាត់ទុកថាជាដំណោះស្រាយចាំបាច់សម្រាប់សេដ្ឋកិច្ចវៀតណាម។

ពិតណាស់ថាជំងឺរាតត្បាតកូវីដ១៩ មិនត្រឹមតែមានរងផលប៉ះពាល់ដោយផ្ទាល់លើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងមានវិស័យផ្សេងៗទៀតជាច្រើនទៀត ដូចជាវិស័យគ្រឿងយន្ត កែច្នៃ កម្មន្តសាលនិងវាយនភណ្ឌជាដើម ក៏កំពុងប្រឈមមុខនឹងការលំបាក ដោយសារកង្វះវត្ថុធាតុដើមនិងគ្រឿងបន្លាស់សម្រាប់ផលិតកម្មទៀតផង។

លោក សេដ្ឋវិទូ Le Dang Doanh បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចវៀតណាមនឹងរងផលប៉ះពាល់ជាច្រើនវិស័យ ដោយសារជំងឺរាតត្បាតកូវីដ១៩ រួមមានការជះឥទ្ធិពលដល់វិស័យទេសចរណ៍ ការនាំចេញទៅកាន់ប្រទេសចិននឹងជួបការលំបាក ហើយការនាំចូលក៏កំពុងជួបការលំបាកផងដែរទន្ទឹមនឹងនេះដែរ សហគ្រាសវៀតណាមជាច្រើនបានកង្វះគ្រឿងបន្លាស់និងវត្ថុធាតុដើម។ ជាក់ស្តែងគឺវិស័យវាយនភណ្ឌរបស់វៀតណាមដែលនាំចូលវត្ថុធាតុដើមពីប្រទេសចិនរហូតដល់ ៥០-៦០% នៃតម្លៃផលិតផលរបស់ខ្លួន ប៉ុន្តែឥឡូវនេះត្រូវតែជំនួសយ៉ាងដូចម្តេចដែរ គឺជាបញ្ហាមិនងាយស្រួលដោះស្រាយបានឡើយ។ ខ្ញុំគិតថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ១៩ និងថមថយប្រមាណ ១% នៃផលិផលក្នុងស្រុកសរុប (GDP) ជាពុំជាខានឡើយ។ បន្ទាប់ពីជំងឺរាតត្បាតនេះត្រូវបានរុញថយក្រោយនោះ វៀតណាមគប្បីខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាថែមទៀត ដើម្បីរក្សាអត្រាកំណើនសេដ្ឋកិច្ច ដែលរដ្ឋសភាបានដាក់ចេញ»។

ការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់ដល់កសិផលជាច្រើន ជាពិសេសវិស័យនាំចេញកសិផល

ការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនេះ បានជះឥទ្ធិពលមិនតិចតូចដល់ផែនការផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស វៀតណាម ដែលនាំឱ្យមុខទំនិញនាំចេញទៅកាន់ប្រទេសចិនជាច្រើន ត្រូវបានជាប់គាំង ហើយប្រាក់ចំណូលរបស់សហគ្រាសនានា ក៏ត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរផងដែរ។ លោកស្រី Tran Thi Thu Hang អគ្គនាយិកានៃក្រុមហ៊ុននាំចេញ-នាំចូលកសិផលនិងចំណីអាហារវៀតណាមបានឲ្យដឹងថា៖« យើងខ្ញុំគឺជាសហគ្រាសមួយនៅក្នុងវិស័យកសិកម្ម ហើយនាពេលបច្ចុប្បន្ននេះស្ទើរតែមិនលក់ផលិផលចេញបានឡើយ ដោយសារការនាំចេញទៅកាន់ទីផ្សារចិនភាគច្រើន ពោលគឺស្រូបយក ៦០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះ មុខទំនិញ ដែលរងផលប៉ះពាល់ជាច្រើនបំផុត គឺផ្លែឈើស្រស់ ស៊ុតបសុបក្សី និងកសិផលស្រស់ៗ។»

ចំពោះការប្រែប្រួលនេះ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា បានចាត់វិធានការយ៉ាងទាន់ពេលវេលាជាច្រើន ដើម្បីដោះស្រាយការលំបាក សំដៅកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ចំពោះសកម្មភាពផលិតកម្មនៃវិស័យដែលពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះដែរ ត្រូវពិនិត្យឡើងវិញលើវិស័យនិងផ្នែកមុខទំនិញពាក់ព័ន្ធនានា ជាពិសេសគឺ មុខទំនិញដែលនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត ដើម្បីមានដំណោះស្រាយសម្រាប់ការប្រើប្រាស់ទំនិញនៅលើទីផ្សារក្នុងស្រុកនិងចែកចាយទៅក្នុងប្រព័ន្ធលក់រាយផងដែរ។

វៀតណាមធ្វើពិពិធកម្មការនាំចេញក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩

លោក Dinh Trong Thinh គ្រូបង្រៀនជាន់ខ្ពស់នៅវិទ្យាស្ថានហិរញ្ញវត្ថុវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេលយូរគឺចាំបាច់ត្រូវបង្កើននិងធ្វើពិពិធកម្មនូវការនាំចេញ ក៏ដូចជាការនាំចូល ដើម្បីបញ្ចៀសពីការ ផ្តោតទៅលើប្រទេសនិងតំបន់តែមួយ សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ លោកបានបញ្ជាក់ថា៖ «សម្រាប់ការនាំចេញវិញ យើងត្រូវតែលើកកំពស់គុណភាពទំនិញផលិតកម្មក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការអំពីពេលវេលា គុណភាព ប្រភេទនិងប្រភពដើមនៃការផលិតទំនិញនោះ ហើយតាមនោះ យើងអាចឆ្លើយតបតាមតម្រូវការ ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។ លើសពីនេះទៅទៀត យើងគប្បីលើកស្ទួយប្រសិទ្ធភាព គុណភាពនិងគុណផល ដែលសមស្របតាមស្តង់ដារអន្តរជាតិ ដើម្បីឲ្យយើងអាចនាំចេញមិនត្រឹមតែទៅកាន់ប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងឈានទៅកាន់ទូទាំងពិភពលោកទៀតផង។ ហេតុដូច្នេះហើយ យើងអាចកាត់បន្ថយកម្រិតឥទ្ធិពលនៅពេលដែលសេដ្ឋកិច្ចចិន ធ្លាក់ចុះនិងជួបលំបាកផងដែរ។»

ការបង្កើនវិស័យឧស្សាហកម្មកែច្នៃ ផលិតកម្មជំនួយ ដើម្បីឆ្លើយតបនឹងតម្រូវការខាងវត្ថុធាតុដើមក្នុងស្រុកបណ្តើរ និងលើកកំពស់ប្រសិទ្ធភាពផលិតផលបណ្តើរជាពិសេសគឺកសិផល នឹងបង្កើនប្រសិទ្ធភាពផលិតកម្មក្នុងការធ្វើអាជីវកម្ម និងលក្ខណៈ សម្បូរបែបនៃប្រភពទំនិញនាំចេញនិងនាំចូលរបស់វៀតណាម។ ការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ជាឱកាសដម្រាប់វៀតណាមក្នុងការកែទម្រង់រចនាសម្ព័ន្ធទីផ្សារនាំចេញនិងប្រភពវត្ថុធាតុដើមឡើងវិញ ដើម្បីនាំវិស័យផលិតកម្មក្នុងប្រទេសឲ្យកាន់តែ អភិវឌ្ឍប្រកបដោយចីរភាពនិងស្ថិរភាពផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត