យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃនិងជាក់ស្តែងទាំងសម្ភារៈនិងស្មារតីរបស់ប្រជាពលរដ្ឋវៀតណាមសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (Covid-19) ក្នុងស្រុកនាពេលកន្លងមក។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
ក្នុងបរិបទដែលជម្ងឺរាតត្បាតសកលកូវីដ១៩កំពុងរីករាលដាលយ៉ាងស្មុគស្មាញនៅលើពិភពលោក ហើយក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅ សេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងអស់ក្នុ ងនោះរួមមានប្រទេសវៀតណាមដែរ នានៅថ្ងៃទី ១១ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃនិងជាក់ស្តែងទាំងសម្ភារៈនិងស្មារតីរបស់ប្រជាជនវៀតណាមសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (Covid-19) ក្នុងស្រុកនាពេលកន្លងមក។
ក្នុងសារលិខិត្តនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ១៩គឺជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់មួយដែលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោកនិងកាន់តែស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន ។ ប៉ុន្តែវៀតណាមបានគ្រប់គ្រងស្ថានការណ៍ដោយទទួលបានលទ្ធផលដំបូងជាវិជ្ជមានដោយមាន ៥០% នៃអ្នកឆ្លងត្រូវបានព្យាបាលជាសះស្បើយ ជាពិសេសមិនមានអ្នកស្លាប់ទេហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសុខភាពពិភពលោកនិង សហគមន៍អន្តរជាតិផងដែរ។
ពិតណាស់ថាដើម្បីសំរេចបាននូវលទ្ធផលដ៏មានអត្ថន័យទាំងនេះគឺដោយសារមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន ព្រមទាំងមានការខិតខំមិនចេះនឿយហត់របស់សំណាក់កម្មាភិបាលបុគ្គលិកពេទ្យ យុទ្ធជន កងកំលាំងប្រដាប់អាវុធ និងមន្ត្រីការទូត សារព័ត៌មានជាដើម។ តាងនាម បក្ស និងរដ្ឋ លោក Nguyen Xuan Phuc សូមកោតសរសើរចំពោះការគាំទ្រ ការចែករំលែកដ៏មានតម្លៃនិងជាក់ស្តែងទាំងសម្ភារៈនិងស្មារតីរបស់ប្រជាជនសម្រាប់ការងាបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសក្នុងរយៈពេលកន្លងមក។
ប្រជាពលរដ្ឋវៀតណាមនៅបរទេសរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩
លោក Nguyen Xuan Phuc បានកោតសរសើរស្ថាប័នតំណាងបេសកម្មនៅបរទេសដើម្បីគាំពារពលរដ្ឋយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធិភាព ព្រមទាំងគាំទ្រដល់សហគមន៍វៀតណាមជនជាតិវៀតណាមនៅបរទេសដើម្បីស្ថិរភាពជីវភាពរស់នៅរបស់គេក្នុងគ្រាលំបាកនេះ។ លោក Nguyen Xuan Phuc ក៏បានស្នើឱ្យស្ថាប័នតំណងបេសកម្មនានាបន្តខិតខំប្រឹងប្រែងលើកកម្ពស់ស្មារតី ទទួលខុសត្រូវសហការជាមួយភ្នាក់ងារដែលពាក់ព័ន្ធនៅក្នុងប្រទេសម្ចាស់ផ្ទះ ដើម្បីធានាសិទ្ធិ អនុវត្តវិធានការបង្ការនិងព្យាបាលជំងឺសម្រាប់សហគមន៍ជនជាតិវៀតណាមក្នុងប្រទេសសាមីផងដែរ។
ទន្ទឹមនឹងនេះបញ្ជាក់ពីស្មារតីនិងការទទួលខុសត្រូវជាវិជ្ជមានរបស់សហគមន័ជនជាតិវៀតណាមចំពោះសហគមន៍អន្តរជាតិ ដោយបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសកម្មភាពនិងចែករំលែកការលំបាកជាមួយប្រទេសទាំងអស់ សំដៅប្តេជ្ញាចិត្តយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ ១៩ផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន