“ATM អង្ករ” ដោយឥតគិតថ្លៃដល់ជនក្រីក្រនៅខេត្ត Dak Lak ចាប់ផ្តើមដំណើរការពីថ្ងៃនេះ

17:57 | 13/04/2020 (បកប្រែដោយសាមេត)

យុគសម័យ - “ATM អង្ករ” ដោយឥតគិតថ្លៃដល់ជនក្រីក្រ របស់សម្ព័ន្ធយុវជនវៀតណាមនៃខេត្ត Dak Lak សហការជាមួយសហគ្រាមួយចំនួន នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី ១៣ ខែមេសានេះ។

អ្នកដែលមកទទួលបាយត្រូវពាក់ម៉ាស់និងលាងដៃសំលាប់មេរោគ។

“ATM អង្ករ” ដោយឥតគិតថ្លៃនេះ នឹងត្រូវដាក់នៅ ផ្លូវសៀវភៅកាហ្វេ Buon Ma Thuat អាសយដ្ឋានគឺលេខ ២ ផ្លូវ Phan Chu Trinh ទីក្រុង Buon Ma Thuot ។

នៅពេលប្រជាជនមកទទួលអង្ករ ពួគគេគ្រាន់តែស្កេនស្នាមខ្ចៅដៃប៉ះប៊ូតុងចាប់សញ្ញា ស្កេននីមួយៗនឹងទទួលបានអង្ករ ២ គីឡូក្រាម។

លើសពីនេះទៅទៀត អ្នកដែលមកទទួលអង្ករត្រូវពាក់ម៉ាស់ តំរង់ជួររៀបតាមលំដាប់លំដោយ រក្សាចម្ងាយ ២ ម៉ែត្រ និងប្រើទឹកអនាម័យដៃសំលាប់មេរោគដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាត។

មុននោះ តំបន់ចំនួន ៣ រួមមានទីក្រុង Ho Chi Minh, Ha Noi និង Hue ដែលមាន “ ATM អង្ករ” ” ដោយឥតគិតថ្លៃដល់ជនក្រីក្រនិងអ្នកដែលជួបការលំបាក។

(បកប្រែដោយសាមេត)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត