យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែមេសា ជួបសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi តាមទូរស័ព្ទ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានធ្វើបច្ចុប្បន្នភាពស្ថានការណ៍ ចែករំលែកបទពិសោធន៍របស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid - 19 និងលទ្ធផលវិជ្ជមានសម្រេចបាន។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើវិធានការយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលវៀតណាម សំដៅគ្រប់គ្រងការរីករាលដាលនៃជំងឺនិងអនុវត្ត“ ភារកិច្ចពីរ” ផ្តល់អាទិភាពក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid - 19 ទន្ទឹមនឹងនោះស្ថិរភាព អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខសង្គម ដែលទទួលបានការគាំទ្រពីប្រជាជន។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ (រូបថត៖ Thong tin Chinh phu)
លោកនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និយយាដោយឡែក និងរដ្ឋាភិបាលឥណ្ឌានិយាយរួម ក្នុងការចាត់វិធានការទាន់ពេលវេលានិងព្រមៗ គ្នា ដែលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid - 19 ក្នុងពេលកន្លងមក។ ជាពិសេស រដ្ឋាភិបាលឥណ្ឌាបានចំណាយ ២២ ពាន់លានដុល្លារអាមេរិកសម្រាប់“ កញ្ចប់សុខុមាលភាពរបស់នាយករដ្ឋមន្រ្តីសម្រាប់ជនក្រីក្រ” មានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកទឹកចិត្តដល់ការគិតវិជ្ជមានពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច សំដៅសម្របសម្រួលនិងគាំទ្រប្រទេសឥណ្ឌា ក្នុងលទ្ធភាពដែលវៀតណាមអាចធ្វើបាន។ លោកបានស្នើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធឥណ្ឌាយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌសម្រាប់ពលរដ្ឋវៀតណាមមានអារម្មណ៍សុខស្រួលក្នុងការរស់នៅនិងសិក្សានៅឥណ្ឌា។
លោកនាយករដ្ឋមន្រ្តី Narendra Modi បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងវិធានការដែលរដ្ឋាភិបាលវៀតណាមបានអនុវត្ត ដើម្បីបង្ការនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ Covid - 19 ដោយចែករំលែកនូវភាពស្រដៀងគ្នា ក៏ដូចជាភាពខុសគ្នាមួយចំនួននៃវិធានការណ៍ដែលរដ្ឋាភិបាលឥណ្ឌាកំពុងអនុវត្ត។
នាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកព័ត៌មាននិងបទពិសោធន៍ ក្នុងសង្គ្រាមប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ នាយករដ្ឋមន្ត្រីទាំងពីរឯកភាពមិនផ្អាកទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសារឥទ្ធិពលនៃជំងឺនេះ ភាគីទាំងពីរនឹងកែសម្រួលពេលវេលាឬប្រជុំតាមអ៊ីនធើណិត ដើម្បីពិភាក្សាអំពីយន្តការនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រួបរួមគ្នាសំដៅធ្វើស៊ីជម្រៅថែមទៀងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសនៅក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ដូចជា ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ថាមពលនិងវប្បធម៌។ ចាត់ទុកកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័នជាវិស័យយុទ្ធសាស្ត្រ ក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។ ឆ្ពោះទៅរកទំហំពាណិជ្ជកម្មទទួលឱ្យបាន ១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម និងបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា ពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅក្នុងវេទិកាតំបន់និងអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តីឥណ្ឌបានវាយតម្លៃខ្ពស់ ចំពោះតួនាទីសំខាន់និងមានលក្ខណៈបត់បែនរបស់វៀតណាម ក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០ ដោយសង្កត់ធ្ងន់ថាឥណ្ឌានឹងបន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើបញ្ហាអន្តរជាតិនិងតំបន់ដែលប្រទេសទាំងមានការយកចិត្តទុកដូចគ្នា ក្នុងបរិបទថ្មីដោយសារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោក./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន