អង្គភាពអាជីវកម្មអាឡឺម៉ង់រំពឹងទុកថានឹងមានការស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេលខ្លីរបស់វៀតណាម

14:08 | 08/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អង្គភាពអាជីវកម្មអាឡឺម៉ង់បានសំដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃជំងឺឆ្លងនេះទៅលើស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់គេ ប៉ុន្តែនៅតែរំពឹងទុកថាការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាម។

អង្គភាពអាជីវកម្មអាឡឺម៉ង់រំពឹងទុកថានឹងមានការស្តារសេដ្ឋកិច្ចឡើងវិញក្នុងរយៈពេលខ្លីរបស់វៀតណាម (រូបភាព៖ congthuong.vn)

នាថ្ងៃទី ៧ ខែមេសា សម្ព័ន្ធសមាគមនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្ម អាល្លឺម៉ង់ (DIHK) បានប្រកាសលទ្ធផលនៃការស្ទង់មតិ AHK World Business Outlook 2020 ដែលជាការវាយតម្លៃចំពោះទំនុកចិត្តរបស់អង្គភាពអាជីវកម្ម អាឡឺម៉ង់ និងផលប៉ះពាល់នៃការឆ្លងរីករាលដាលនៃជម្ងឺ Covid-19 ទៅលើសកម្មភាពផលិតកម្ម - អាជីវកម្មរបស់គេនៅទូទាំងពិភពលោកនិងនៅប្រទេស វៀតណាមផងដែរ។

ការស្ទង់មតិបានបង្ហាញឲ្យឃើញថា អង្គភាពអាជីវកម្មអាឡឺម៉ង់បានសំដែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃជំងឺឆ្លងនេះទៅលើស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់គេ ប៉ុន្តែនៅតែរំពឹងទុកថាការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាម។ ជាក់ស្តែង មានវិនិយោគិនអាឡឺម៉ង់ ៨២% ត្រូវតែបង្ខំឱ្យកាត់បន្ថយគោលដៅកំណើនប្រាក់ចំណូលសម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដោយសារជំងឺរាតត្បាត Covid-19 ផងដែរ។

សម្រាប់ក្នុងរយៈពេលមធ្យមមានអង្គភាពអាជីវកម្មអាឡឺម៉ង់ ៧២ % បានឲ្យដឹងថានឹងបន្តវិនិយោគនៅវៀតណាម ហើយ ២៧% នៅសេសសល់នឹងបន្តជ្រើស រើសបុគ្គលិកផងដែរ។ លើសពីនេះទៀតអង្គភាពអាជីវកម្មអាឡឺម៉ង់បានជឿជាក់ថាតំរូវការទីផ្សារនិងគោលនយោបាយសេដ្ឋកិច្ច គឺជាកត្តាប្រឈមជាចម្បងសំរាប់ការអភិវឌ្ឍន៍ក្នុងរយៈពេល ១២ ខែខាងមុខនេះនៅវៀតណាមផងដែរ។

សហគ្រាសជឿជាក់ថារដ្ឋាភិបាលវៀតណាមបាននិងកំពុងអនុវត្តកញ្ចប់ថវិកាសង្គ្រោះដើម្បីសង្គ្រោះអាជីវកម្មដើម្បីជំនះវិបត្តិសេដ្ឋកិច្ចដោយសារជំងឺនេះ។ នៅពេលការអនុវត្តកញ្ចប់ជំនួយត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សនិងភ្លាមៗអាជីវកម្មរំពឹងថាសេដ្ឋកិច្ចនឹងងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្តរីកចម្រើន៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត