យុគសម័យ - ជនបរទេសដែលបានផុតកំណត់កាលបរិច្ឆេទនៃការស្នាក់នៅបណ្តោះអាសន្នប៉ុន្តែមិនអាចចាកចេញពីប្រទេសវៀតណាមបានដោយសារតែមិនមានជើងហោះហើរនិងការបិទព្រំដែនដោយសារជំងឺរាតត្បាតកូវីដ១៩ (Covid-19) ដែលអាចដាក់ពាក្យសុំការធានានៃការពន្យារពេលស្នាក់នៅបណ្តោះអាសន្នរហូតដល់ ៣០ ថ្ងៃថែមទៀត។
នាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍នៃក្រសួងនគរបាលវៀតណាម ទើបបានចេញលិខិតស្តីពីការណែនាំបំពេញបែបបទផ្តល់ទិដ្ឋាការនិងពន្យារពេលស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនជាតិបរទេស
នាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍នៃក្រសួងនគរបាលវៀតណាម ទើបបានចេញលិខិតស្តីពីការណែនាំបំពេញបែបបទផ្តល់ទិដ្ឋាការនិងពន្យារពេលស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនជាតិបរទេសដែលមិនអាចចាកចេញពីប្រទេសវៀតណាមដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
អាស្រ័យហេតុនេះជនបរទេសដែលចូលមកប្រទេសវៀតណាម ដោយមិនមានទិដ្ឋាការឬទិដ្ឋាការបែបទេសចរណ៍ (រាប់បញ្ចូលទាំងទិដ្ឋាការអេឡិចត្រូនិច) បានផុតកំណត់សម្រាប់ការស្នាក់នៅ បណ្តោះអាសន្នប៉ុន្តែមិនទាន់មានភ្នាក់ងារធានាដែលមិនអាចចាកចេញបានដោយសារហេតុផលសត្យានុម័ត (ដាក់នៅដាច់ដោយឡែកឬដោយសារក្រុមហ៊ុនអាកាសចរណ៍បញ្ឈប់ការហោះហើរទៅកាន់ប្រទេសដទៃជាដើម) វាអាចទៅរួចតាមរយៈស្ថានទូតឬស្ថានកុងស៊ុលដើម្បីជួយសម្រួលបំពេញនីតិវិធីធានានិងពន្យារពេលការស្នាក់នៅបណ្តោះអាសន្ន (មិនលើសពី ៣០ ថ្ងៃ) ដើម្បីរងចាំការចេញនិងបញ្ជូនឯកសារទៅនាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍នៃក្រសួងនគរបាលវៀតណាមផងដែរ។
នាយកដ្ឋានគ្រប់គ្រងអន្តោប្រវេសន៍នឹងចេញលទ្ធផលក្រោយពីរយៈពេល ៥ ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានពាក្យសុំត្រឹមត្រូវនិងពេញលេញយោងតាមការណែនាំ។ពេលវេលាអនុវត្តការងារនេះចាប់ពីពេលនេះរហូតដល់ដំណាច់ថ្ងៃទី ៣០ ខែមេសា៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thanhnien)

មតិពីមិត្តអ្នកអាន