លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានពិភ្សារតាមទូរស័ព្ទជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang អំពីកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការនិងទប់ស្កាត់កា

11:47 | 03/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២ មេសា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានពិភាក្សាការងារតាមទូរសព្ទជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang ដើម្បីផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ពិភាក្សាការងារ តាមទូរស័ព្ទជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang ។ (រូបថត៖ VGP)

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពនិងលទ្ធផលនៃការបង្ការ និងទប់ស្កាត់ការរីករាល ដាលនៃជំងឺ Covid-19 នៅប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសចិនធ្វើបានក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ប្រជាជនចិន​។ ថែមទាំអ កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ចិនក្នុងកិច្ចការនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅប្រទេសវៀតណាមត្រូវបានអនុវត្តយ៉ាងខ្លាំង ពីថ្នាក់កណ្តាលទៅថ្នាក់មូលដ្ឋាន ដោយស្មារតី“ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ចិន តាមទម្រង់ផ្សេងគ្នា ដូចជា ការផ្លាស់ប្តូរបទពិសោធន៍ និងខេត្តនិងសហគ្រាសចិនមួយចំនួនបានផ្គត់ផ្គង់សម្ភរៈវេជ្ជសាស្ត្រជូនដល់វៀតណាម។ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលក្លាយជាចំណុចលេចធ្លោមួយ នៅក្នុងទំនាក់ទំនងទ្វេភាគី នៅឆ្នាំនេះដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត។

លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានជូនដំណឹងនូវសមិទ្ធិផលរបស់ចិន ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 និងវាយតម្លៃខ្ពស់ចំពោះការដែល​វៀតណាមបានអនុវត្តនូវវិធានការណ៍ប្រកបដោយប្រសិទ្ធភាពជាច្រើន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang ថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាម នៅពេលដែលការរីករាលដាលនៅចិនបានឈានដល់កំរិតកំពូល។ លោកនាយករដ្ឋមន្រ្តីចិន ក៏​បានជូនដំណឹងអំពី ចិន​នឹង​​ប្រគល់ជំនួយនិងសម្ភារៈបរិក្ខា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 តាមសមត្ថភាពរបស់ចិន។ ភាគីទាំងពីរបានឯកភាពគ្នាយកចិត្តទុកដាក់លើការការពារសុខភាពនិងការធានាសិទ្ធិស្របច្បាប់របស់ពលរដ្ឋនៃប្រទេសចិននៅក្នុងប្រទេសវៀតណាម និងផ្ទុយទៅវិញ។

ទាក់ទងនឹងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបាននិងកំពុងធ្វើជាអធិបតី ក្នុងការផ្លាស់ប្តូរ និងពង្រឹងការសម្របសម្រួល ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 រវាងបណ្តាប្រទេសអ៊ាសាន រវាងបណ្តាប្រទេសអាស៊ាននិង​ប្រទេសជាដៃគូ រួមទាំងយន្តការអាស៊ានបូក ៣ ។ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានបញ្ជាក់ថា ចិនតែងតែសកម្មនិងព្យាយាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី ការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ គាំទ្រគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម បង្ហាញពីបំណងប្រាថ្នានូវសហគមន៍អន្តរជាតិធ្វើសកម្មភាពរួមគ្នា./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត