សហគមន៍អាស៊ានលើកកំពស់ស្មារតីសាមគ្គីភាព រួមវិភាគទាននិងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ (Covid-19)

16:56 | 31/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - សហគមន៍អាស៊ានត្រូវតែលើកកំពស់ស្មារតីសាមគ្គីភាពការ រួមវិភាគទាននិងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ។

ប្រធានរដ្ឋសភាវៀតណាម និងជានិងប្រធាន AIPA-៤១ លោកស្រី Nguyen Thi Kim Ngan (រូបថត៖ tuoitre)

ក្នុងបរិបទដែលជម្ងឺរាតត្បាតសកលកូវីដ១៩ កំពុងវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅប្រទេសនិងដែនដីជិត ២០០​ នៅជំវិញពិភពលោក ក្នុងនាមជាប្រធាន AIPA ឆ្នាំ ២០២០ ប្រធានរដ្ឋសភាវៀតណាម និងជានិងប្រធាន AIPA-៤១ លោកស្រី Nguyen Thi Kim Ngan បានផ្ញើលិខិតទៅកាន់ប្រធានសភានៃបណ្តាប្រទេសជាសមាជិក AIPA។

ក្នុងលិខិតនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យសមាជិកសមាជិកា AIPA រួបរួមគ្នាជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ ដោយលើកកម្ពស់តួនាទីរបស់ខ្លួនយ៉ាងខ្លាំងតាមរយៈវិធានការណ៍និងគោលនយោបាយដោយរដ្ឋាភិបាលលើកសំណើរដើម្បីឆ្លើយតបទៅនឹងជម្ងឺរាតត្បាត ព្រមទាំងជួយសម្រួលដល់ការបែងចែកធនធាននិងបង្កើនការតភ្ជាប់ជាមួយប្រជាជនផងដែរ។

ក្នុងនាមជាប្រធាន AIPA ក្នុងស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតបយ៉ាងសកម្ម” លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យសភា AIPA រួមដៃគ្នាក្នុងការការពារដំបូលអាស៊ាននៅចំពោះមុខហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩។ នេះក៏ជាការ ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ AIPA ក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតនិងគ្រោះមហន្តរាយដែលកំពុងកើតមានឡើងនាពេលខាងមុខនេះ។

លើសពីនេះទៀត លោកស្រី Nguyen Thi Kim Ngan ក៏បានបញ្ជាក់ថា រដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនិងការជួយឧបត្ថម្ភគាំទ្រនិងការមូលមតិគ្នាពីបណ្តាប្រទេសជាសមាជិកសភា AIPA ដើម្បីនាំមកនូវជោគជ័យនៃឆ្នាំប្រធាន AIPA-៤១ ដើម្បីសន្តិភាព សុវត្ថិភាព និងសុភមង្គលសម្រាប់ប្រជាជន ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាពសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាននិងនៅជុំវិញពិភពលោកផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត