ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី ត្រៀមខ្លួនទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19)

11:21 | 20/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានអនុវត្តវិធានការណ៍នានាដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងស្ថាប័នផ្ទៃក្នុងស្ថានទូត ក៏ដូចជាសហគមន៍ជនជាតិវៀតណាមឯរុស្ស៊ីនៅផងដែរ។

លោកស្រី Nguyen Quynh Mai អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីឆ្លើយបទសម្ភាសន៍ (រូបថត៖ baotintuc)


នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩ នៅសហព័ន្ធរុស្ស៊ីនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះបានសំរេចចិត្តដាក់កម្រិតនៃការធ្វើដំណើរសម្រាប់ជនបរទេសទៅកាន់រុស្ស៊ីនោះ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានត្រៀមខ្លួនរៀបចំរាល់វិធានការ ដើម្បីជួយជួយសហគមន៍ជនជាតិវៀតណាមនៅរុស្ស៊ី។

ស្ថានទូតបានបង្កើតក្រុមការងារពិសេសដើម្បីឆ្លើយតបនឹងជម្ងឺកូវីដ១៩ ដែលទទួលខុសត្រូវក្នុងការផ្តល់ប្រឹក្សានិងរាយការណ៍ទៅថ្នាក់ដឹកនាំស្តីពីការអនុវត្តវិធានការចាំបាច់ ដើម្បីការពារដោយផ្អែកលើស្ថានភាពនៅក្នុងប្រទេសម្ចាស់ផ្ទះក៏ដូចជាគោរពច្បាប់របស់រុស្ស៊ីនិងវៀតណាម។

លើសពីនេះទៀតសម្របសម្រួលនិងធ្វើការជាមួយអាជ្ញាធរនៃសហព័ន្ធរុស្ស៊ីក្នុងការជូនដំណឹងអំពីស្ថានភាពជំងឺដល់សហគមន៍ វៀតណាមនិងសហគមន៍និស្សិតព្រមទាំងផ្តល់ការណែនាំអំពីវិធានទប់ស្កាត់ការឆ្លងជម្ងឺនិងដោះស្រាយបញ្ហាដែលបណ្តាលដោយជំងឺរាតត្បាតកូវីដ១៩ បង្កឡើង។ នោះគឺជាវិធានការណ៍ដែលស្ថានទូតវៀតណាមនៅរុស្ស៊ីបានអនុវត្តយ៉ាងសកម្មក្នុងរយៈពេលកន្លងមកនេះ។ រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានអំពីជនជាតិវៀតណាមណាម្នាក់នៅក្នុងសហព័ន្ធរុស្ស៊ីដែលឆ្លងវីរុស SARS-CoV-2 ។

លោកស្រី Nguyen Quynh Mai អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានឲ្យដឹងថា គណកម្មការទប់ទល់នឹងជំងឺកូវីដ១៩របស់ស្ថានទូត បានរៀបចំវិធានការ សមស្រប ដើម្បីទប់ទល់នឹងទិដ្ឋភាពដ៏ស្មុគស្មាញដែលអាចកើតមានឡើងនៅក្នុងតំបន់ ព្រមទាំងបែងចែកមុខសញ្ញានីមួយៗ សំដៅចាត់វិធានការទប់ទល់ឲ្យបានសមស្រប។ មុខសញ្ញាទីមួយគឺកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងបេសសកម្ម និងក្រុមគ្រួសាររបស់គេ។

មុខសញ្ញាទីពីរគឺនិស្សិតដែលកំពុងសិក្សានៅទីនេះ។ មុខសញ្ញាទីបីសហគមន៍ជនជាតិវៀតណាម។ ទន្ទឹមនឹងនេះស្ថានទូតក៏បានរួមសហការជាមួយ អាជ្ញាធររបស់សហព័ន្ធរុស្ស៊ី ដើម្បីទទួលបានការជួយឧបត្ថម្ភតាមដំណាក់កាលជាក់ស្ដែងនីមួយៗផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត