យុគសម័យ- នាព្រឹកថ្ងៃទី ៤ ខែមីនា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (ASEAN SOM) បានបើកនៅទីក្រុង Da Nang ។ សូមផ្សព្វផ្សាយរូបថតមួយចំនួនអំពីកិច្ចប្រជុំនេះដូចខាងក្រោម៖
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (ASEAN SOM) បានបើកនៅវីសតលំហែកាយ Furama នៅខេត្ត Da Nang ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពី ១០ ប្រទេស ASEAN និងអគ្គលេខាធិការរង ASEAN ។ លោកអនុរដ្ឋមន្ត្រីនៃក្រសួងការបរទេស Nguyen Quoc Dung បានអះអាងថា ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបំពេញតួនាទីជាប្រធាន ASEAN ២០២០ ប្រកបដោយជោគជ័យ។ ក្នុងនោះមានការជំរុញដំណើរការកសាងសហគមន៍ ASEAN ពង្រីកទំនាក់ទំនងការទូតនិងកែលម្អវិធីសាស្ត្រធ្វើការនៃ ASEAN ។ លើកឡើងអំពីស្ថានភាពដ៏ស្មុគស្មាញនៃជំងឺរាតត្បាត លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានអះអាងថាប្រទេសវៀតណាមគឺជាគោលដៅសុវត្ថិភាពសម្រាប់ប្រទេសនានា ហើយការរីករាលដាលនៃជំងឺត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ក្នុងនាមជាម្ចាស់ផ្ទះ បណ្តាកិច្ចប្រជុំនឹងរៀបចំក្នុងឆ្នាំនេះវៀតណាមបាននិងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់គណៈប្រតិភូ។ នៅក្នុងកិច្ចប្រជុំនេះបណ្តាប្រទេសបានពិភាក្សាអំពីការអនុវត្តលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស ASEAN (នៅខេត្ត Nha Trang នាខែមករា ឆ្នាំ២០២០) ដោយត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល ASEAN លើកទី៣៦ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធដែលគ្រោងនឹងរៀបចំឡើងនៅខេត្ត Da Nang ចាប់ពីថ្ងៃទី ៨-៩ ខែមេសា ឆ្នាំ ២០២០ ។ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្ត្រីជាន់ខ្ពស់វៀតណាមប្រចាំនៅ ASEAN បានពិភាក្សាជាមួយប្រធានគណៈប្រតិភូ។ ប្រធានគណៈប្រតិភូកម្ពុជា លោក Norng Sakai (ស្ដាំ) បានពិភាក្សាជាមួយប្រធានគណៈប្រតិភូថៃ។
ប្រតិភូបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម ដូចជាការពិនិត្យមើល នៅពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការសាងសង់សហគមន៍ រហូតដល់ឆ្នាំ ២០២៥ ការចាប់ផ្តើមនូវការពិភាក្សាអំពី ASEAN បន្ទាប់ពីឆ្នាំ ២០២៥ ។ វាយតំលៃការអនុវត្តធម្មនុញ្ញ ASEAN ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់។ ជាពិសេសគឺកិច្ចសហប្រតិបត្តិការមេគង្គ លើកកំពស់តួនាទីរបស់ស្ត្រីក្នុងការកសាងសហគមន៍ ពង្រឹងរូបភាពអាស៊ាន ...
មតិទូទៅបានចាត់ទុកថា គំនិតផ្តួចផ្តើមទាំងនេះមានភាពស៊ីចង្វាក់គ្នានិងអាចធ្វើទៅបាន ហើយនឹងចូលរួមចំណែកដ៏សំខាន់ដល់ ASEAN ក្នុងការពង្រឹងភាពស្អិតរមួតនិងការកែលម្អភាពបន្សាំរបស់សហគមន៍។ ក្នុងរូបថត៖ ប្រធានគណៈប្រតិភូកម្ពុជា លោក Norng Sakai (ខាងឆ្វេង) ពិភាក្សាជាមួយប្រធានគណៈប្រតិភូឡាវ លោក Thongphane Savanphet (កណ្ដាល) និងប្រធានគណៈប្រតិភូឥណ្ឌូនេស៊ី លោក Ade Padmo Sarwono ។
ប្រតិភូបានផ្លាស់ប្តូរនៅខាងក្រៅកិច្ចប្រជុំ។
គណៈប្រតិភូហ្វីលីពីនបានពិភាក្សា មុនពេលកិច្ចប្រជុំនេះបានធ្វើឡើង។
បន្ទាប់ពីកិច្ចប្រជុំ ASEAN SOM ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៦ ខែមីនា នឹងមានកិច្ចប្រជុំ ASEAN SOM ពិសេស កិច្ចប្រជុំលើកទី ៩ នៃក្រុមការងារនៃក្រុមប្រឹក្សាសម្របសម្រួល ASEAN (ACCWG) និងកិច្ចប្រជុំពិគ្រោះយោបល់រួម ASEAN (JCM)។
(បកប្រែដោយឌីណា)










មតិពីមិត្តអ្នកអាន