រដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តទប់ស្កាត់មិនឱ្យរីករាលដាលជំងឺ COVID-19 និងអនុវត្តយ៉ាងប្តូរផ្តាច់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

17:28 | 03/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៣ ខែមិនា ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រដ្ឋាភិបាលបានបើកកិច្ចប្រជុំជាប្រចាំខែកុម្ភៈឆ្នាំ ២០២០ ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយជាចាំបាច់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងបរិបទដែលត្រូវតែប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺរលាកផ្លូវដង្ហើមដែលបណ្តាលដោយវីរុស SARS-CoV-2 (ឬហៅថា Covid-19) ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baotintuc)

នាព្រឹកថ្ងៃទី ៣ ខែមិនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុង កិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការវាយតម្លៃលើស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងស្ថានភាពអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គម។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញវាយតម្លៃខ្ពស់ចំពោះស្មារតីអនុវត្តដោយភាពម្ចាស់ការប្រកបដោយប្រសិទ្ធភាពក្នុង“ ការប្រឆាំងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ដែលប្រព័ន្ធនយោបាយទាំងមូល ក្រោមការបញ្ជាដឹកនាំរបស់បក្ស រដ្ឋបាលរដ្ឋនោះ ការប្រឆាំងនឹងជំងឺ Covid-19 ទទួលបានលទ្ធផលដ៏គួរឲ្យពេញចិត្តផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា ចំពោះបរិយាកាសជំងឺរាតត្បាតនេះវៀតណាមបានកំណត់ការផ្ដល់ទិដ្ឋាការឡើងវិញ ហើយនឹងបន្តពិចារណាលើបញ្ហានេះ ប្រសិនបើជំងឺរាតត្បាតបានប្រែប្រួលយ៉ាងស្មុគស្មាញចំពោះបណ្ដាប្រទេស ដែលវៀតណាមកំពុងលើកលែងទិដ្ឋាការ។

ទោះបីជាទទួលរងការខាតបង់លើវិស័យអាកាសចរណ៍ក៏ដោយ ប៉ុន្តែវៀតណាមបានត្រៀមខ្លួនជាស្រេចលះបង់ផលប្រយោជន៍នេះ ដើម្បីកាត់បន្ថយមនុស្សដែលធ្វើដំណើរមកពីតំបន់ផ្ទុះជំងឺរាតត្បាត សំដៅការពារសុខភាពជូនប្រជាជន។ អាស្រ័យលើវិធានការដ៏ខ្លាំងក្លាទាំងនេះ ក្នុងរយៈពេល ១៨ កន្លងទៅ វៀតណាមមិនទាន់បានរកឃើញករណីផ្ទុក Covid-19 ថ្មីឡើយ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baotintuc)

ទាក់ទងនឹងស្ថានភាពភារកិច្ចសេដ្ឋកិច្ច សង្គម លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ជំងឺរាតត្បាតនេះមិនត្រឹមតែជះឥទ្ធិពលដល់វៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាប្រទេសនៅលើពិភពលោកទៀតផង ដែលក្នុងនោះបានជះឥទ្ធិពលជាអវិជ្ជមានដល់បណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មនិងវិនិយោគធំៗរបស់វៀតណាម រួមទាំងវិស័យជាច្រើនដូចជា៖ ពាណិជ្ជកម្ម វិនិយោគ និងផលប៉ះពាល់ដល់កំណើននិងការអភិវឌ្ឍ។ ទោះជាយ៉ាងណា ស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមក្នុងខែកុម្ភៈ មានស្ថេរភាពជាសារវ័ន្ត។ ជាពិសេស ការនាំចេញនៅតែកើនឡើង; កសិកម្មអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ហើយជំងឺរាតត្បាតលើបសុ បក្សីត្រូវបានគ្រប់គ្រងជាបណ្ដើរៗ។

ក្នុងស្មារតីនេះលោកនាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យសមាជិករដ្ឋាភិបាលទាំងអស់ពិភាក្សាគ្នា ដោយផ្តោតការយកចិត្តទុកដាក់ លើកសំណូមពរនិងឯកភាពលើដំណោះស្រាយខាងបច្ចេកទេសលើហិរញ្ញវត្ថុ ធនាគារនិងវិធានការផ្សេងទៀត ដើម្បីព្យាយាមដោះស្រាយការលំបាកនិងបង្កើតលក្ខខណ្ឌអនុគ្រោះនិងអំណោយផលសម្រាប់សកម្មភាពផលិតកម្មនិងអាជីវកម្ម ដែលបានប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត