ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam មានប្រសាសន៍ថាវៀតណាមបានឈ្នះក្នងវគ្គដំបូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19

14:06 | 25/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានប្រកាសនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈថា ប្រទេសវៀតណាមបានឈ្នះវគ្គដំបូងក្នុងការប្រឆាំងនឹងការរីករាលដាលនៃ ជំងឺឆ្លង Covid-19 ហើយបានឈានចូលដំណាក់កាលថ្មីនៃប្រឆាំងមេរោគនេះបន្តទៀតផងដែរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (រូបថត៖ vov.vn)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំតាមអ៊ិនធរណេតស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 នៅទូទាំងប្រទេស លោកឧបនាយករដ្ឋមន្ត្រី Dam បានវាយតម្លៃថាឥឡូវនេះវៀតណាមបានគ្រប់គ្រងការរីករាលដាល Covid-19 បានយ៉ាងល្អដោយមានការអនុវត្តយ៉ាងព្រមៗនឹងគ្នា។ គិតត្រឹមព្រឹកនេះ ករណីចុងក្រោយនៃ ១៦ ករណីនៃការឆ្លងវីរុសកូរ៉ូណាប្រភែទថ្មីនៅប្រទេស វៀតណាមបានជាសះស្បើយទាំងស្រុងហើយ។

ក្នុងរយៈពេល ១៣ ថ្ងៃកន្លងមក វៀតណាមមិនមានរបាយការណ៍អំពីករណីឆ្លងថ្មីណាមួយទេ។ គេបានត្រួតពិនិត្យនិងដាក់ដាច់ដោយឡែកអ្នកដែលសង្ស័យឆ្លងជំងឺនៅតំបន់ដែលសង្ស័យឆ្លងជំងឺ ដើម្បី ចៀសវាងការរាលដាលដល់សហគមន៍ផងដែរ។ លោកបានអះអាងថា៖ «យើងបានយកឈ្នះក្នុងវគ្គដំបូងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid-19 ប៉ុន្តែមិនបានទទួលជ័យជម្នះលើសមរភូមិទាំងមូលទេ ពោលគឺគ្រាន់តែឈានចូលដំណាក់កាលថ្មីនៅពេលការវិវឌ្ឍន៍ថ្មីនៃការរីករាលដាលជំងឺឆ្លងនេះ នៅប្រទេសកូរ៉េជខាងត្បូង ប៉ុននិងអ៊ីតាលី” ។

ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្តនេះ ប្រទេសវៀតណាមបានអនុវត្តយ៉ាងសកម្មនូវការងារបង្ការនិងទប់ទល់ជាចាំបាច់នឹងជម្ងឺរាតត្បាតដ៏កាចសាហាវនេះតាំងពីដំបូងពោលគឺដើមពាក់កណ្តាលខែធ្នូ។ ការប្រឆាំងនឹងការរាតត្បាតជំងឺក្នុងយុគសម័យព័ត៌មានគឺការប្រើប្រាស់បណ្តាញព័ត៌មាន ដើម្បីផ្សព្វផ្សាយការរីករាលដាលជំងឺ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនម្នាក់រួមគ្នាចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

លោក Dam ក៏បានហៅការប្រឆាំងនឹងជម្ងឺរាតត្បាត Covid-19 លើកនេះជាការ“ហាត់សមក្នុងកាលៈទេសៈទប់ទល់នឹងជំងឺរាតត្បាតនិយាយដោយឡែក និងសន្តិសុខមិនប្រពៃណីនិយាយរួម”ផងដែរ។ នេះក៏ជាលើកដំបូងដែលកងទ័ពប្រជាជនវៀតណាមបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺតាតត្បាតនេះនៅទូទាំងប្រទេសវៀតណាម ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត