យុគសម័យ - អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងវៀតណាម - អាមេរិកមានការរីកចម្រើនឥតឈប់ឈរលើវិស័យជាច្រើនរួមមានកសិកម្មនិងពាណិជ្ជកម្មកសិផល។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh (រូបថត៖ VN+)
ចាប់ពីថ្ងៃទី ២៤ដ ដល់ ២៩ ខែកុម្ភៈបេសកកម្មរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅសហរដ្ឋ អាមេរិកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។
នៅថ្ងៃទី ២៤ ខែកុម្ភៈនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (អាមេរិក) គណៈប្រតិភូនិងធុរជនបានចូលរួមកិច្ចពិភាក្សាតុមូលជាមួយសមាគមផ្នែកទំនិញនិងធុរជនអាមេរិក។ ថ្លែងមតិក្នុងសិក្ខាសាលា ប្រធាននាយកដ្ឋានកែច្នៃនិងអភិវឌ្ឍន៍ទីផ្សារកសិផលនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Quoc Toan បានសង្កត់ធ្ងន់ថាវៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូនាំមុខគេ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះតុល្យភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ទោះបីវៀតណាមបានក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មធំលំដាប់ទី ២ ក្នុងតំបន់អាស៊ាន និងមានលំដាប់ថ្នាក់ទី ៥ នៅលើពិភពលោកក៏ដោយ ក៏ប្រទេសវៀតណាមនៅតែត្រូវការនាំចូលវត្ថុធាតុដើមជាពិសេសវត្ថុធាតុដើមដែលមានគុណភាពខ្ពស់របស់អាមេរិក និងកំរិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្មកែច្នៃកសិផល វៀតណាមក្នុងបរិបទដែលវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់លើកកំពស់សមត្ថភាពរបស់ខ្លួនក្នុងការកែច្នៃផលិតផលកសិកម្មនិងធ្វើទំនើបកម្មក្នុងការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន