កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្សលើកទី ៣០

14:24 | 22/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២០ នៅទីក្រុងហាណូយកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានលើកទី ៣០ ស្តីពីសិទ្ធិមនុស្ស (AICHR) បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong តំណាង AICHR (វៀតណាម) និងជាប្រធាន AICHR ឆ្នាំ ២០២០។

តំណាងចូលរូមពិធីថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ baoquocte)

នេះជាសកម្មភាពដំបូងនៃគណៈប្រធាន AICHR ឆ្នាំ ២០២០ របស់វៀតណាមក្នុងការពិនិត្យមើលការអនុវត្តសកម្មភាពក្រោមកម្មវិធីអាទិភាព AICHR និងពិនិត្យឡើងវិញនូវរបាយការណ៍តាមប្រធានបទស្តីពីសិទ្ធិ ដូចជាការអប់រំ បរិស្ថាន សិទ្ធិរបស់ស្ត្រី កុមារ ជនពិការជាដើម ដែលផ្សារភ្ជាប់ជាមួយនឹងអាទិភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ។

ក្នុងនាមជាប្រធាន AICHR វៀតណាមបានជំរុញអនុវត្តរបៀបវារៈសំខាន់ៗយ៉ាងសកម្ម ដើម្បីលើកកម្ពស់តួនាទីរបស់ AICHR ក្នុងលើកស្ទួយនិងការពារសិទ្ធិមនុស្សនៅក្នុងតំបន់ស្របតាមល័ក្ខខ័ណ្ឌនៃ AICHR និងធម្មនុញ្ញអាស៊ាន។ វៀតណាមក៏បន្តលើកកំពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក ដើម្បីគោលដៅរួម និងរួមចំណែកក្នុងការកសាងអាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្មតាមប្រធានបទរួមនៃប្រធានអាស៊ានឆ្នាំ ២០២០។ បណ្តាប្រទេសសមាជិកអាស៊ានបានសម្តែងការគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធាន និងការរៀបចំរបស់វៀតណាម យើយសន្យានឹងសហការនិងសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីបំពេញភារកិច្ចសំខាន់ៗរបស់ AICHR ក្នុងឆ្នាំ ២០២០ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត