យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា នាថ្ងៃទី ១៩ ខែកុម្ភៈ បានប្រព្រឹត្តទៅកិច្ចប្រជុំមួយដោយមានការចូលរួមពីលោកស្រី Erika Elvander នាយិកាខុទ្ទកាល័យអាស៊ី-ប៉ាស៊ីហ្វិកនៃមន្ទីរសុខាភិបាលនិងសេវាមនុស្សរបស់អាមេរិក និងលោក Mitchell Wolfe អ្នកជំនាញផ្នែកសុខាភិបាលនៃខុទ្ទកាល័យនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធនឹងជំងឺឆ្លង (CDC) ។
ទីស្នាក់ការមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (រុបថត៖ baotintuc)
នៅក្នុងជំនួបនេះ មន្ត្រីនានាបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពផ្នែកសុខាភិបាល របស់ប្រទេសវៀតណាមនិយាយរួម និងជាពិសេសក្នុងការគ្រប់គ្រងការរាតត្បាតវីរុស COVID-19 និយាយដោយឡែក។ ក្រសួងសុខាភិបាលអាមេរិកបានវាយតម្លៃថាថ្នាក់ដឹកនាំវៀតណាមចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន បានផ្តោតការយកចិត្តទុកដាក់និងចាត់វិធានការបន្ទាន់ជាភ្លាមៗនិងទាន់ពេលវេលាដើម្បីដោះស្រាយទប់ទល់នឹងមេរោគ Covid -19 ជាពិសេសក្នុងការលើកស្ទួយការយល់ដឹងរបស់ប្រជាជននិង សហគមន៍។
លើសពីនេះទៀត នាពេលបច្ចុប្បន្ន ប្រទេសវៀតណាមក៏មានប្រព័ន្ធមណ្ឌលសុខភាពល្អ ហើយត្រូវបានដាក់ពង្រាយនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងការចាក់វ៉ាក់សាំងនិងបង្ការជំងឺអស់រយៈពេលជាយូរមកហើយ។ ហេតុដូច្នេះភាគីអាមេរិកបានជឿជាក់ថា វៀតណាម នឹងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid 19 ប្រកបដោយប្រសិទ្ធភាពផងដែរ។
ភាគីអាមេរិកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និតនិងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមនៅពេលចែក រំលែកព័ត៌មានបទពិសោធន៍និងកិច្ចសហប្រតិបត្តិការបង្ការជំងឺផងដែរ។ ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថាអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេស កំពុងសម្របសម្រួលការស្រាវជ្រាវយ៉ាងសកម្មស្តីពីមេរោគ Covid-19ដើម្បីរកឱ្យឃើញពីមូលដ្ឋានសកម្មភាព និងចាត់វិធានការបង្ការនិងប្រឆាំងនឹងមេរោគនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន