វៀតណាមអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន

15:14 | 20/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៨ ខែកុម្ភៈ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតានៃប្រទេស ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំដំបូងនៅឆ្នាំ ២០២០ នៃគណៈកម្មការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន (ACCC 1/2020)។ លោកឯកអគ្គរដ្ឋ ទូត លោក Tran Duc Binh ប្រធានក្រុមបេសកកម្ម វៀតណាមប្រចាំអាស៊ាន បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះក្នុងនាមជាប្រធាន ACCC។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov.vn)

អង្គប្រជុំទាំងឡាយបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្តផែនការមេអាស៊ាន ២០២៥ (MPAC ២០២៥) ។ ជាក់ស្តែងគំនិតផ្តួចផ្តើម ១២/១៥ នៅក្នុងតំបន់យុទ្ធសាស្ត្រ ៥ របស់ MPAC ២០២៥ (រួមមាន ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការច្នៃប្រឌិតឌីជីថល ភ័ស្តុភារដឹកជញ្ជូន ការបង្កើនប្រសិទ្ធភាពផែនការ និងចលនាមនុស្ស) កំពុងត្រូវបានអនុវត្ត។ គំនិតផ្តួចផ្តើមចំនួន ៣ ដែលនៅសល់លើការតភ្ជាប់ប្រជាជននិងមូលដ្ឋានទិន្នន័យបើកចំហក្នុងវិស័យច្នៃប្រឌិតឌីជីថលកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំគម្រោង។

កិច្ចប្រជុំនេះ បានអនុម័តលើទិស ដៅតំរង់ទិស និងផ្តល់អាទិភាពនានាអំពីការតភ្ជាប់ សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម រួមទាំងផែនការការងារក្នុងរយៈពេល ៣ ឆ្នាំនៃដំណាក់កាល ២០២០-២០២២ សំដៅអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន MPAC -25។ នាពេលខាងមុខ អាស៊ាននឹងផ្តោតសំខាន់លើកម្លាំងនិងការលើកទឹកចិត្តដៃគូននានាឲ្យចូលរួមផ្តល់ជំនួយឧបត្ថម្ភនិងជម្រុញអនុវត្តគំរោងក្នុងវិស័យជាយុទ្ធសាស្ត្រ ជាពិសេសផ្តល់អាទិភាពសម្រាប់គម្រោងដែលស្ថិតក្នុងគំនិតផ្តួតផ្តើមចំនួន៣ ដែលមិនទាន់ដាក់ដំណើរការអនុវត្តននៅឡើយ។ ជាជាក់ស្តែង អាស៊ាននឹងផ្តល់អាទិភាពដល់ការអនុវត្តគម្រោង កសាងទិន្ន ន័យ អំពីខ្សែពាណិជ្ជកម្ម ការបង្កើតវចនានុក្រមទិន្នន័យបើក ចំហអាស៊ាន ពង្រឹងការអភិវឌ្ឍន៍គ្រឹះស្ថានឌីជីថលអាស៊ាន ក៏ដូចជាលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សអាស៊ាន ក្នុងដំណាក់កាលថ្មី។

លើសពីនេះទៅទៀត អង្គប្រជុំក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលើកកម្ពស់និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងឧត្តមប្រយោជន៍របស់ MPAC – 25 តាមរយៈយុទ្ធសាស្ត្រផ្សព្វផ្សាយអំពី MPAC -25 ក្នុងឆ្នាំ ២០២០។ អង្គប្រជុំក៏បានឯកភាពថា ចាំបាច់ត្រូវជូនដំណឹងនិងលើកទឹកចិត្តការចូលរួមដ៏ទូលំទូលាយពីសំណាក់ទីភ្នាក់ងារជំនាញរបស់អាស៊ាន ក្នុងការអនុវត្តគម្រោង MPAC-25 ព្រមទាំងបង្កើនយន្តការសម្របសម្រួលនិងតភ្ជាប់ការអនុវត្ត MPAC-25 ជាមួយនឹងគំនិតផ្តួចផ្តើមដែលជួយតភ្ជាប់រវាងតំបន់និងប្រទេសដៃគូផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត