វៀតណាមនិងព្រុយណេជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាននិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម

06:22 | 15/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ភាគីទាំងពីរគប្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ (រូបថត៖ baotintuc)

តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ទោ Awang Halbi bin Mohd Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិទី២ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ ប្រ៊ុយណេ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកចិ្ចការងារនៅប្រ៊ុយណេ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ ខែកុម្ភៈ។

ក្នុងជំនួបពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថាក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងប្រ៊ុយណេ ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ទន្ទឹមគ្នានេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរនាើ វៀតណាមនិងស្ថាប័នប្រតិបត្តិច្បាប់របស់ប្រទេសប៊្រុយណេ ត្រូវបានអនុវត្តយ៉ាងពេញលេញនៅគ្រប់ជាន់ថ្នាក់ រួមទាំងយន្តការទ្វេភាគីនិងពហុភាគី ជាពិសេសគឺក្របខ័ណ្ឌនៃអាស៊ាន និងវេទិកាតំបន់និងអន្តរជាតិស្តីពីការបង្ការនិងប្រឆាំងនឹងឧក្រិដ្ឋកម្មផងដែរ។

កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងក្របខ័ណ្ឌនៃបញ្ជាការដ្ឋានប៉ូលីសនៃបណ្តាប្រទេសសមាជិកអាស៊ាន (ASEANAPOL) ទទួលបានលទ្ធផលជាច្រើនក្នុងវិស័យផ្លាស់ប្តូរព័ត៌មានឧក្រិដ្ឋកម្ម ព្រមទាំងសម្របសម្រួលគ្នាក្នុង្ការទប់ស្កាត់បង្ការ ស៊ើបអង្កេតនិងចាត់ការបទឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពថានាពេលខាងមុខ ភាគីទាំងពីរគប្បីបន្តបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីរួមចំណែកក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រ៊ុយណេ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ដែលក្នុងនោះការលើកកម្ពស់ការផ្លាស់ប្តូរនិងចែករំលែកព័ត៌មានស្តីពីឧក្រិដ្ឋកម្ម សន្តិសុខ សុវត្ថិភាពប្រពៃណីនិងមិនមែនជាប្រពៃណីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត