យុគសម័យ - លោក Aladdin D. Rillo អគ្គលេខាធិការរងអាស៊ានបានសង្កត់ធ្ងន់ថានាបច្ចុប្បន្នពាណិជ្ជកម្មក្នុងអាស៊ានមានស្រូបយកត្រឹមតែ ២៣% ប៉ុណ្ណោះដែលមានកម្រិតទាបបើប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត។
រូបថតឧទាហរណ៍ (VN+)
ការជម្រុញវិនិយោគពាណិជ្ជកម្មក្នុងតំបន់សម្រាប់អាស៊ានមួយដែលមាន«ភាពស្អិតរមួត និងការឆ្លើយតបយ៉ាងសកម្ម” គឺជាខ្លឹមសារមួយ ដែលត្រូវបានមន្ត្រី អ្នកស្រាវជ្រាវនិងអ្នកធ្វើគោលនយោបាយជាច្រើនលើកយកមកពិភាក្សាគ្នាដើម្បីស្វែងរកនូវអ្វីដែលជាការលំបាកនិងបញ្ហាប្រឈមក្នុងការពង្រឹងនិងការលើកកម្ពស់សេដ្ឋកិច្ចអាស៊ាន តាមនោះបានលើកសំណូំពរអំពីទិសដៅសម្រាប់ការដោះស្រាយផងដែរ។
ចែករំលែកលើបញ្ហានេះ លោក D. Rillo អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ានបានមានប្រសាសន៍ថា អាស៊ានគឺជាតំបន់មួយដែលមានភាពស្វាហាប់បំផុតនៅលើពិភពលោក និងមានសេដ្ឋកិច្ចធំទី ៥ លើពិភពលោកដែលមានផលិតផលក្នុងស្រុកសរុប (GDP) នាឆ្នាំ ២០១៨ សម្រេចបានប្រមាណ ៣.០០០ ពាន់លានដុល្លារអាមេរិក។ កំណើនសេដ្ឋកិច្ចរបស់អាស៊ានសម្រេចដល់ ៥,៤% ដែលខ្ពស់ជាងមធ្យមភាគសកលប្រមាណ ៤%។ ក្នុងវិស័យពាណិជ្ជកម្ម អាស៊ានក៏មានវិស័យសដ្ឋកិច្ច- ពាណិជ្ជកម្មធំលំដាប់ទី ៤ នៅលើពិភពលោក ទាក់ទងនឹងពាណិជ្ជកម្មទំនិញដែលមានតម្លៃសរុបជាង ៧០០ ពាន់លានដុល្លារអាមេរិក។ ទាក់ទងនឹងការវិនិយោគបរទេស (FDI) កំណើន FDI នៅអាស៊ានមានប្រមាណ ៤,៤% ដែលខ្ពស់ជាងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដទៃទៀតដែលធ្វើឱ្យអាស៊ានក្លាយជាប្រទេសវិនិយោគបរទេសផ្ទាល់លំដាប់លេខ ៣ នៅលើពិភពលោកផងដែរ។
យោងតាមលោក Saysana Sayakone ប្រធានមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានរបស់ប្រទេសឡាវបានឲ្យដឹងដថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ានមានទំហំធំធេងណាស់។ តំបន់នេះបានផ្តល់គំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តយ៉ាងសំខាន់ ដើម្បីលើកកម្ពស់វិស័យនេះ ហើយអាស៊ានកំពុងតែឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ដូចជាទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឬ កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយដៃគូអាស៊ាន +១ ។ ការចូលរួមរបស់អាស៊ាននៅក្នុងខ្សែសង្វាក់តម្លៃសកលលោក និងក្នុងតំបន់គឺប្រហែល ៦០-៦១% ហើយអាចនឹងមានភាពប្រសើរឡើងថែមទៀតនាពេលខាងមុខ។
រូបថតឧទាហរណ៍ (congluan.vn)
ឧបសគ្គនិងបញ្ហាប្រឈមពីខាងក្នុង
នាបច្ចុប្បន្ននេះ ក្នុងបរិបទសាកលភាវូបនីយកម្មនិងការអភិវឌ្ឍយ៉ាងខ្លាំងនៃបច្ចេកវិទ្យាឌីជីថលនិន្នាការគាំពារនិងប្រឆាំងនឹងពហុភាគីកាន់តែកើនឡើង អ្នកជំនាញបានចង្អុលបង្ហាញពីឧបសគ្គនិងកត្តានានាសំខាន់ៗដែលអាចជះឥទ្ធិពលដោយផ្ទាល់ដល់ពាណិជ្ជកម្មក្នុងអាស៊ាន ដែលក្នុងនោះតំណាងនានាផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះរបាំងមិនយកពន្ធ។
លោក Saysana Sayakone បានឲ្យដឹងថា ពាណិជ្ជកម្មក្នុងប្លុកអាស៊ានអាចត្រូវបានធ្វើឱ្យប្រសើរឡើងដោយការកាត់បន្ថយរបាំងខាងគោលនយោបាយនិងវិធានការមិនមែនពន្ធគយ។យោងតាមលោក Vo Tri Thanh ប្រធានគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក (VNCPEC) បានឲ្យដឹថា បណ្តាប្រទេសអាស៊ានកំពុងខិតខំប្រឹងប្រែងដើម្បីជំនះរាល់ការលំបាកទាំងនេះ តាមរយៈការជំរុញយន្តការ «បញ្ជរតែមួយ» ឬក៏ជម្រុញកិច្ចព្រមព្រៀង RCEP។ ដោយទទួលស្គាល់សេដ្ឋកិច្ចអាស៊ានពីទស្សនវិស័យរបស់សេដ្ឋវិទូសហភាពអឺរ៉ុប (EU) លោក Chris Humphrey នាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប បានឲ្យដឹងថាអាស៊ានបានមានប្រសាសន៍ថាដោយបើសិនជាគ្មានវិធានការរឹងមាំ និងប្តេជ្ញាចិត្តធំគ្រប់គ្រាន់ អាស៊ានទំនងជាពិបាកសម្រេចបាននូវគោលដៅបង្កើនទំហំពានិណ្ជកម្មទ្វេដងក្នុងប្លុកដល់ឆ្នាំ២០២៥។ ការប្រកួតប្រជែងនៅតែធំជាងកិច្ចសហប្រតិបត្តិការរវាងបណ្តាខឿនសេដ្ឋកិច្ចក្នុងអាស៊ានផងដែរ។
ទីក្រុងហូជីមិញ
ការខិតខំដើម្បីយកឈ្នះ
យោងតាមលោក Vo Tri Thanh បានឲ្យដឹងដាជាដំបូងបង្អស់ អាស៊ានត្រូវផ្តោតសំខាន់លើសេវាកម្មនិង logistics ពីព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងខ្សែសង្វាក់តម្លៃ ព្រមទាំងផ្តោតលើសេដ្ឋកិច្ចឌីជីថលបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការចាប់ផ្តើមអាជីវកម្មអាស៊ានផងដែរ។
ក្រៅពីនេះ បណ្តាប្រទេសអាស៊ាន ក៏ត្រូវបង្កើតមូលដ្ឋានគ្រឹះសម្រាប់សហគ្រាសធុនតូចនិងមធ្យមដែលអាចជួយសម្របសម្រួលឱ្យពួកគេមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ មូលធននិងធនធានមនុស្សដើម្បីការពារខ្លួនជៀសវាងពីការសភាពការណ៍វប្រែប្រួលឡើងចុះអស្ថិរភាពផងដែរ។
អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានវាយតម្លៃបន្ថែមថាដើម្បីជំរុញពាណិជ្ជកម្មក្នុងតំបន់ ចាំបាច់ត្រូវពិចារណាពីភាពចម្រុះពាណិជ្ជកម្មក្នុងចំណោមប្រទេសជាសមាជិកផងដែរ។ ចាប់តាំងពីឆ្នាំ ២០១០ មានការលេចឡើងនិន្នាការនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសខាងក្រៅ ជំនួសឱ្យនៅក្នុងប្លុកអាស៊ាន។ ហេតុដូច្នេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាននោះបណ្តាប្រទេសសមាជិកអាស៊ាន ក៏ត្រូវពិចារណាលើបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មក្នុងតំបន់និងពិភពលោកផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vietnamplus.vn)



មតិពីមិត្តអ្នកអាន