ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់ ២ លានដុល្លារអាមេរិកដល់ប្រទេសនានាប្រឆាំងនឹងវីរុសកូរ៉ូណា

11:11 | 11/02/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយរហូតដល់ ២ លានដុល្លារអាមេរិកសម្រាប់កិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា (nCoV) ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថាជំនួយនេះនឹងសម្រាប់ប្រទេសមួយចំនួនដូចជាប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដែលជាប្រទេសកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាក៏ដូចជាការស្រាវជ្រាវពីវិធីបញ្ឈប់ការរីករាលដាលនៃជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះ។

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់ ២ លានដុល្លារអាមេរិកដល់ប្រទេសនានាប្រឆាំងនឹងវីរុសកូរ៉ូណា។

ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្តល់ដើមទុនដល់ប្រទេសទាំងនេះ ដើម្បីអភិវឌ្ឍវិធីសាស្រ្តស៊ើបអង្កេតនិងតាមដានតំបន់មានជំងឺឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅតំបន់ជនបទនិងលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាលក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ លើសពីនេះប្រទេសនានាក៏អាចប្រើជំនួយនេះដើម្បីទិញឧបករណ៍ធ្វើរោគវិនិច្ឆ័យនិងឧបករណ៍មន្ទីរពិសោធន៍។

ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញក្នុងតំបន់ដើម្បីកំណត់តំបន់ដែលត្រូវការជំនួយហើយអាចផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដើម្បីឆ្លើយតបនឹងស្ថានភាពជំងឺរាតត្បាត nCoV ។

នាយកធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa ឲ្យបានដឹងថា៖ “កាលពីមុន ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយយ៉ាងឆាប់រហ័សដល់សមាជិកក្នុងស្ថានភាពអាសន្ន។ យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភបន្ថែមប្រសិនបើចាំបាច់”៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត