អ្នកយកព័ត៌មានអន្តរជាតិផ្សពផ្សាយនូវរូបភាពវៀតណាមទៅកាន់ពិភពលោក

10:40 | 13/02/2020 (បកប្រែដោយឌីណា)

យុកសម័យ- អ្នកសារព័ត៌មានអន្តរជាតិបានធ្វើការជាមួយតំណាងក្រសួងការបរទេសវៀតណាម ធ្វើដំណើរដោយរថយន្តទីក្រុងពីជាន់ ដើម្បីមកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌វមួយចំនួន។

គណៈប្រតិភូអ្នកសារព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំ ៗ និងមានកិត្យានុភាពដែលមកពីប្រទេសថៃ ប្រទេស ហ្វីលីពីននិងប្រទេសឥណ្ឌា ដើម្បីចូលរួមដំណើរទស្សនកិច្ច ស្វែងយល់នូវប្រទេស ប្រជាជនវៀតណាម និងវិស័យសេដ្ឋកិច្ច វិនិយោគនិងទេសចរណ៍នៃប្រទេសវៀតណាម។

ក្នុងអំឡុងពេល​ធ្វើការនៅប្រទេសវៀតណាម គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយអ្នក​នាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang និងតំណាងអង្គភាពមួយចំនួននៃក្រសួងការបរទេស។

នៅក្នុងជំនួបនេះលោកស្រី Le Thi Thu Hang បានថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានអន្តរជាតិដែលបានចំណាយពេលមកបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម។ ជូនដំណឹងដល់គណៈប្រតិភូអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើកឡើងនូវគោលនយោបាយការបរទេសរបស់វៀតណាម ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសជាដៃគូ រួមមាន៖ ប្រទេសថៃ ប្រទេសហ្វីលីពីននិងប្រទេសឥណ្ឌា។

គណៈប្រតិភូអ្នកយកព័ត៌មានអន្តរជាតិបានថតរូបជាមួយអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang និងតំណាងអង្គភាពមួយចំនួននៃក្រសួងការបរទេស។

ជូនដំណឹងដល់អ្នកយកព័ត៌មានអំពីទំនួលខុសត្រូវ“ ទ្វេ” របស់វៀតណាម នៅឆ្នាំ ២០២០ ដែលជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងដើរតួជាប្រធានអាស៊ាន ២០២០ ។ អ្នកនាំពាក្យក្រួសងការបរទេស លោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការលើកកម្ពស់អាទិភាពរបស់ខ្លួន ក្នុងនោះមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ក៏ ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់ ជាពិសេសគឺអាស៊ាន។

សូមថ្លែងអំណរគុណចំពោះក្រសួងការបរទេសវៀតណាមដែលបានទទួលស្វាគមន៍​យ៉ាង​កក់ក្តៅជូនដល់គណៈប្រតិភូ និងតំណាងគណៈប្រតិភូអ្នកយកព័ត៌មានដែលបានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម ។ ព្រមទាំងនេះរីករាយចំពោះទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមនិងប្រទេសដទៃទៀត កំពុងមានការអភិវឌ្ឍន៍កាន់តែប្រសើរ ឡើង។

អ្នកយកព័ត៌មានបានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះពួកគេនឹងផ្សព្វផ្សាយយ៉ាងសកម្មនូវរូបភាពវៀតដល់មិត្តអ្នកអាន រួមចំណែកជំរុញថែមទៀតទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដទៃទៀត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត