វៀតណាមទទួលបានជោគជ័យក្នុងការបណ្តុះកោសិកានិងបំបែកកោសិកានៃវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)

07:34 | 08/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វិទ្យាស្ថានអនាម័យនិងអេពីដេមីសាស្រ្តមជ្ឈិម (ជំនាញសិក្សារោគរាតត្បាត) របស់វៀតណាម បានទទួលជោគជ័យក្នុងការបណ្តុះនិងបំបែកកោសិកានៃ វីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ក្នុងបន្ទប់ពិសោធន៍។

រូបភាពអំពីវីរុសកូរ៉ូណា (រូបថត៖ vov.vn)

នាថ្ងៃទី៧ ខែកុម្ភៈ វិទ្យាស្ថានអនាម័យនិងអេពីដេមីសាស្រ្តមជ្ឈិម បានប្រកាសដំណឹងល្អថាបានបណ្តុះនិងបំបែកកោសិកានៃវីរុសកូរ៉ូណាថ្មីដោយជោគជ័យ ហើយបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ការធ្វើតេស្តករណីនៃការឆ្លងនិងសង្ស័យថាមានការឆ្លងមេរោគដ៏កាចសាហាវនេះផងដែរ។

ជាមួយភាពជោគជ័យនេះ រាល់ថ្ងៃប្រទេសវៀតណាមនឹងអាចមានសតម្ថភាពក្នុងធ្វើតេស្តគំរូមេរោគជំងឺនេះរាប់ពាន់ករណីបើចាំបាច់។ នាបច្ចុប្នបន្ននេះវៀតណាមបានបង្កើតប្រព័ន្ធមន្ទីរពិសោធន៍មួយ សម្រាប់ការធ្វើតេស្ត ហើយមានភាពសកម្មទាំងស្រុងក្នុងការធ្វើតេស្តនេះតែម្តង។ នេះគឺក្លាយជាបុព្វបទមួយក្នុងការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍ វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះនាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត