អង្គការសុខភាពពិភពលោក (WHO) វាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ វៀតណាមក្នុងការបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)

07:28 | 09/02/2020

ការរបណ្តុះនិងបំបែកវីរុសកូរ៉ូណាប្រភេទថ្មីនឹងក្លាយទៅជាបុព្វបសម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុសប្រភេទនេះនាពេលអនាគ ព្រមទាំងស្វែងយល់កាន់តែច្បាស់អំពីវីរុសដ៏កាចសាហាវនេះផងដែរ។

លោកវេជ្ជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម (រូបថត៖​ VGP)

នារសៀលថ្ងៃទី ៧ ខែកុម្ភៈ លោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅវៀតណាម បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមអំពីសមត្ថភាពនិងលទ្ធភាពរបស់វៀតណាមក្នុងការ បណ្តុះនិងបំបែកវីរុស nCoV ប្រកបដោយជោគជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើតេស្តិ៍យ៉ាងឆាប់រហ័សនូវករណីឆ្លងនិងសង្ស័យឆ្លងវីរុស nCoV។

លោកបណ្ឌិត Kidong Park បានឲ្យដឹងថា អង្គការសុខភាពពិភពលោកបានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈិមរបស់វៀតណាម ក្នុងការបណ្តុះនិងបំបែកវីរុសកូរ៉ូណាប្រភេទថ្មី។ទន្ទឹមនឹងនេះ វៀតណាមក៏មានប្រព័ន្ធបន្ទប់រពិសោធន៍ល្អសម្រាប់ការសិក្សាស្រាវជ្រាវការរាតត្បាតមេរោគផងដែរ។ ការបណ្តុះនិងបំបែកវីរុសនេះមានសារៈសំខាន់ ដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវរៀបចំត្រួតពិនិត្យនិងធ្វើតេស្តឲ្យបានត្រឹមត្រូវនូវគំរូពិសោធន៍ព្រមទាំង ជួយឧបត្ថម្ភក្នុងការបង្កើតកម្មវិធីវាយតម្លៃគុណភាពបន្ទប់ពិសោធន៍នាពេលបច្ចុប្បន្នផងដែរ។

ការរបណ្តុះនិងបំបែកវីរុសកូរ៉ូណាប្រភេទថ្មីនឹងក្លាយទៅជាបុព្វបសម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុសប្រភេទនេះនាពេលអនាគ ព្រមទាំងស្វែងយល់កាន់តែច្បាស់អំពី វីរុសដ៏កាចសាហាវនេះផងដែរ៕

(ប្រភពព័ត៌មាន: vov5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត