ប្រទេសវៀតណាមមិនដែលមានបុព្វហេតុ កិត្យានុភាពនិងសក្តានុពលដូចបច្ចុប្បន្ននេះទេ

07:20 | 03/02/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ-ការពារបូរណភាពទឹកដី និងឯករាជ្យ ខឿនសេដ្ឋកិច្ចកាន់តែពង្រីកនិងអភិវឌ្ឍន៍។ កាលពីមុន ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ទទួលបានតែរាប់សិបដុល្លារអាមេរិក។ ប៉ុន្តែរហូតដល់ឥឡូវនេះប្រាក់ចំណូលសម្រាប់មនុស្សម្នាក់កើនឡើងដល់ ២៨០០ ដុល្លារអាមេរិក ។ កិត្យានុភាពនៃប្រទេសយើងលើឆាកអន្តរជាតិកាន់តែកើនឡើងយ៉ាងខ្លាំង ... យោងតាមលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong ទាំងនេះគឺជាសក្ខីភាពជាក់ស្តែងនិងច្បាស់បំផុត។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានផ្លាស់ប្តូរ ក្នុងជំនួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋ ដែលបានធ្វើឡើងដោយការិយាល័យនយោបាយ នាថ្ងៃទី ២ ខែកុម្ភៈ ។

វាយតំលៃខ្ពស់នូវសមិទ្ធិផលនិងលទ្ធផលដែលប្រទេសទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺមានសារៈសំខាន់ណាស់។ ប៉ុន្តែលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា យើងមិនបានពេញចិត្តនៅឡើយទេ ពីព្រោះនៅពេលខាងមុខនេះយើងមានកិច្ចការជាច្រើនដែលត្រូវដោះស្រាយ ស្ថានភាពនៅតែពិបាកនិងស្មុគស្មាញ។

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋក្នុងជំនួបនេះ។ ( រូបថត៖ VGP)

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្ឃឹមថា ក្នុងរយៈពេលខាងមុខឆាប់ៗនេះនឹងបន្តទទួលយោបល់ ឆន្ទៈ ពីអតីតថ្នាក់ដឹកនាំបក្សនិងរដ្ ឋចំពោះបញ្ហាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសដូចជា៖ ទស្សនៈ មាគ៌ា ទិសដៅ ... ជ្រើសរើស​​មនុស្សពូកែ ធានាបាននូវការកសាងសាមគ្គីភាពនិងឯកភាព ថែមទាំងទទួលបានការយល់ព្រមពីសមូហភាព ដាក់ផលប្រយោជន៍ជាតិនិងប្រទេសជាតិជាអាទិភាពមុនគេបង្អស់ ផងដែរ៕

(ប្រែសម្រួលដោយឌីណា)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត