បង្កាវិរុសកូរ៉ូណា រដ្ឋធានី Ha Noi បានប្រគល់ម៉ាស់ការពារដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ

07:02 | 02/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - រដ្ឋធានី Ha Noi បានប្រគល់ម៉ាសការពារដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរដែលធ្វើដំណើរដោយរថយន្តក្រុងពីរជាន់ ដើម្បីការពារការឆ្លងជំងឺរលាកសួតបង្កដោយវិរុសកូរ៉ូណា។


អនុវត្តតាមការណែនាំរបស់គណៈកម្មាធិការប្រជាជន Ha Noi នៅព្រឹកថ្ងៃទី ៣១ ខែមករា ក្រុមហ៊ុនដឹកជញ្ជូនក្រុង Ha Noi បានប្រគល់ម៉ាសការពារវិរ៉ុសការ៉ូណាដោយឥតគិតថ្លៃដល់អ្នកធ្វើដំណើរលើរថយន្ដក្រុង ២ ជាន់ City tour ។

យោងតាមតំណាងក្រុមហ៊ុនដឹកជញ្ជូនក្រុង Ha Noi បានអោយដឹងថា បន្ទាប់ពីរថយន្តក្រុង ២ ជាន់ អង្គភាពនេះនឹងប្រគល់ម៉ាសការពារដោយឥតគិតថ្លៃ​ដល់អ្នកទេសចរលើគ្រប់រថយន្តក្រុងទាំងអស់។ នេះគឺជាវិធីសាស្រ្តមួយក្នុងការការពារនិងបង្កានឹងជំងឺរលាកសួតដែលបណ្តាលដោយវីរុសកូរ៉ូណាកំពុងរីករាលដាល។

អ្នកទេសចជនជាតិ Nepal ម្នាក់បាននិយាយថា“ កាលពីម្សិលមិញ ខ្ញុំបានលឺថា រកឃើញអ្នកផ្ទុកជំងឺវិរុស​ កូរ៉ូណាពីរនាក់ នៅក្នុងរដ្ឋធានី Ha Noi។ ខ្ញុំបាន​បារម្ភណាស់។ ទោះបីពួកគេបានប្រគល់ម៉ាសដោយឥតគិតថ្លៃប៉ុន្តែខ្ញុំបានរៀបចំម៉ាសរួចហើយ” ។

ខ្លាចវីរុសកូរ៉ូណា ភ្ញៀវទេសចរស្រី ២ នាក់នៅតែពាក់ម៉ាស់ នៅពេលចូលទស្សនាទីកន្លែងទេសចរណ៍ នៅរដ្ឋធានី Ha Noi។

ក្មេងៗទៅទេសចររដ្ឋធានី Ha Noi ដោយរថយន្តក្រុងពីរជាន់ ដែលត្រូវបានឪពុកម្តាយរបស់ពួកគេរបាំងដោយការពាក់ម៉ាសនិងមួក។

លោកប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានី Ha Noi Nguyen Duc Chung បានស្នើឱ្យវិស័យសុខាភិបាលបន្ថែមជាបន្ទាន់នូវឧបករណ៍ការពារ គ្រែ រៀបចំតំបន់ដាច់ដោយឡែក និងផលិតម៉ាសចំនួន ១៥-២០ លានទៀត ដើម្បីចែកចាយដោយឥតគិតថ្លៃដល់ប្រជាជន។

យោងតាមគណៈកម្មាធិការសុខាភិបាលជាតិចិន គិតត្រឹមដល់ព្រឹកថ្ងៃទី ៣១ ខែមករានេះ ករណីចំនួន ២១៣ នាក់បានស្លាប់ដោយវីរុសកូរ៉ូណា ករណីផ្ទុកវិរុសការ៉ូណាចំនួន ៩.៦៩២ នាក់។

អង្គការសុខភាពពិភពលោក WHO បានប្រកាសស្ថានភាពជាបន្ទាន់អំពីសុខភាពសាធារណៈពិភពលោក (PHEIC) ។ ដោយការរីករាលដាលនៃវីរុសកូរ៉ូណា នៅក្រៅប្រទេសចិន ដែល​ចាត់ទុកគឺដោយការផ្ទុះឡើងដែលមិនធ្លាប់មានពីមុនទ ” ។

នៅវៀតណាមគិតត្រឹមម៉ោង ១៥ និង ២០ នាទីថ្ងៃទី ៣០ មករា ករណីផ្ទុក​វិរុសការ៉ូណាជាជនជាតិវៀតណាមចំនួន ៣ នាក់។ ក្នុង​នេះ មាន ២ នាក់ នៅរដ្ឋធានី HA NOI និង ១ នាក់ នៅខេត្ត THANH HOA ។ រួមគ្នាជាមួយឪពុកនិងកូនប្រុសជនជាតិចិនពីរនាក់ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ Cho Ray (ទីក្រុង HO CHI MINH)។ ដូច្នេះនាសព្វថ្ងៃនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាចំនួន ៥ នាក់

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Le Thanh Long មានប្រសាសន៍ថា ក្រសួងយុត្តិធម៌សហការជាមួយក្រសួង សុខាភិបាល ដើម្បីផ្សាយជាសាធារណៈអំពីស្ថានភាពជាបន្ទាន់នៃវិរុសការ៉ូណា នៅប្រទេសវៀតណាម៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត