វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona)

16:44 | 23/01/2020

គិតត្រឹមដល់ថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០ នៅប្រទេសចិន មានករណីឆ្លងមេរោគចំនួន ២២៥ និងមនុស្សចំនួន ៤ នាក់ទៀតត្រូវបានស្លាប់ ហើយក៏មានករណីឆ្លងជំងឺនេះនៅទីក្រុងប៉េកាំង និងខេត្ត Guangdong និងមានបុគ្គលិកសុខាភិបាលមួយចំនួនដែលត្រូវបានឆ្លងមេរោគផងដែរ។

វៀតណាមបង្កើននការការពារការឆ្លងមេរោគតាមផ្លូវដង្ហើមដែលបង្កដោយវីរុស កូរ៉ូណា (Corona) (រូបថត៖ vov5)

នៅប្រទេសវៀតណាមវិញ មិនទាន់កត់ស្គាល់មានករណីណាមួយត្រូវបានឆ្លងវីរ៉ុសនោះទេ ប៉ុន្តែហានិភ័យនៃជំងឺនេះឆ្លងរីករាលដាលចូលក្នុងវៀតណាមគឺខ្ពស់ណាស់តាមរយៈភ្ញៀវទេសចរ ពលករអន្តោប្រវេសន៍មកពីទីក្រុង វូហាន (Wu Han) និងមកពីតំបន់ដែលរីករាលដាលជំងឺជារៀងរាល់ថ្ងៃនៅតាមច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ។

នាថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំស្តីពីការបង្កើនការការពារនិងត្រួតពិនិត្យការឆ្លងមេរោគផ្លូវដង្ហើមដែលបង្កដោយវីរ៉ុសប្រភេទថ្មី កូរ៉ូណា។ លោក Nguyen Thanh Truong - គ្រូពេទ្យឯកទេសទី២ នៃមន្ទីរពេទ្យត្រូពិកទីក្រុងហូជីមិញបានឲ្យដឹងថា៖

«សម្រាប់គ្រឿងបរិក្ខារ មន្ទីរពេទ្យបានត្រៀមខ្លួនរួចជាស្រេចហើយ។ ចំពោះ បញ្ហាធនធានមនុស្ស គឺទាំងអស់គ្នាក៏បានត្រៀមខ្លួនយាម ២៤/២៤ ម៉ោងតែម្តង។ មន្ទីរពេទ្យក៏បានបង្កើតគណៈកម្មការបញ្ជាណែនាំការបង្ការនិងទប់ទល់នឹងការរីករាលដាលនៃការឆ្លងជំងឺនេះផងដែរ។ បើនៅពេលដែលមានការណីសង្ស័យឆ្លងជំងឺ ជាដំបូងកើកមានឡើង នោះមន្ទីរពេទ្យនឹងបញ្ជូនក្រុមប្រតិបត្តិការដើម្បីទប់ទល់នឹងការរីករាលដាលជំងឺនេះភ្លាមៗតែម្តងផងដែរ »៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត