វៀតណាមនិងអេស្តូនីសហប្រិតបត្តិការនិងចែករំលែកព័ត៌មានក្នុងការបង្ការ ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ១៩

06:07 | 30/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ- នាថ្ងៃទី ២៩ មេសា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Urmas Reinsalu ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh

រដ្ឋមន្រ្តីក្រសួងការបរទេសអេស្តូនី លោក Urmas Reinsalu បានវាយតម្លៃខ្ពស់ចំពោះ វិធានការ រឹងមាំនិងប្រសិទ្ធភាពដែលវៀតណាមកំពុងអនុវត្តក៏ដូចជាតួនាទីដ៏សកម្មនិងមានភាពម្ចាស់ការ របស់វៀតណាមនៅលើវេទិកាអន្តរជាតិនិងតំបន់ជាពិសេស គឺជោគជ័យរបស់វៀតណាមក្នុង នាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខកាលពីខែមករាឆ្នាំ ២០២០ ។

រដ្ឋមន្រ្តីក្រសួងការបរទេសអេស្តូនីលោក Urmas Reinsalu បានស្នើថាប្រទេសទាំងពីរ បន្តធ្វើការយ៉ាងជិតស្និទ្ធនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើបញ្ហាដែលមានការព្រួយបារម្ភដល់សហគមន៍អន្តរជាតិ។ ជាពិសេសនៅពេលអេស្តូនីនឹង ក្លាយជាប្រធានវេននៃ ក្រុមប្រឹក្សាសន្តិសុខនៅខែឧសភាឆ្នាំ ២០២០ ។

រដ្ឋមន្រ្តីក្រសួងការបរទេសអេស្តូនី លោក Urmas Reinsalu

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជំរាបជូនអំពីរាល់វិធានការ ដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងសកម្ម និងរាល់លទ្ធផល ជាវិជ្ជមាន ដែលទទួលបានក្នុងការគ្រប់គ្រង ទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងរក្សាយ៉ាង រឹងមាំនូវស្ថិរភាព សេដ្ឋកិច្ច ធានាបាននូវកំណើនសម្រាប់ដំណាក់កាលក្រោយ COVID – 19។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ការបរទេសលោក Pham Binh Minh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិសោធន៍ជាមួយ អេស្តូនី ហើយរួមជាមួយអេស្តូនីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុញថយក្រោយជំងឺរាតត្បាត ដូចជាដោះស្រាយបញ្ហាប្រឈមនានារបស់ពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត