ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមជូនចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak

07:16 | 18/01/2020 (ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៦ ខែមករា ប្រតិភូស្នងការនគរបាលខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ត្រី ទៀងសៅរ័ត្ន អនុប្រធានស្នងការនគរបាលខេត្ត អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមដល់កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានការពារព្រំដែន Dak Lak (វៀតណាម)។

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមជូនចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak (រូបថត៖ bienphong.com.vn)

តំណាងឲ្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ឧត្តមសេនីយ៍ត្រី ទៀងសៅរ័ត្នបាន ជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ក​ Dak Lak ព្រមទាំងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់និងការគាំទ្ររបស់បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Lak ជូនចំពោះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីនាពេលកន្លងមកក៏ដូចជាក្នុងការសម្របសម្រួលនៃការគ្រប់គ្រងការពារព្រំដែននិងថែទាំសុខភាពសម្រាប់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីផងដែរ។

លោកឧត្តមសេនីយ៍ត្រី ទៀងសៅរ័ត្ន មានគោលបំណងថាក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តរក្សាចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ព្រមទាំង សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងការពារព្រំដែន និងផ្លាស់ប្តូរអំពីសភាការណ៍និងការតស៊ូប្រយុទ្ធនឹងឧក្រិដ្ឋជននៅតាមតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាពផងដែរ។

ក្នុងនាមកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានការរពារព្រំដែនខេត្ត Dak Lak លោកវរសេនីយ៍ឯក Pham Huu Chien ប្រធានផ្នែកនយោបាយនៃកងបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍និងមនោសញ្ចេតនាដ៏ល្អប្រសើរ ដែលស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជូនចំពោះកងទ័ពការពារព្រំដែនខេត្ត Dak Lak ។ លោក Pham Huu Chien បានសង្ឃឹមថាក្នុងរយៈពេលខាងមុខនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរីនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងការពារព្រំដែនខេត្ត Dak Lak ដើម្បីធ្វើឱ្យបានល្អប្រសើរឡើងនូវការគ្រប់គ្រងនិងការពារព្រំដែនរួមរវាងប្រទេសទាំងពី ក៏ដូចជាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃថែមទៀតផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត