យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមដែលបានចូលរួមក្នុងកម្មវិធី«និទាឃរដ្ឋស្រុកកំណើតឆ្នាំ ២០២០» ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអាណិកជនក្នុងឱកាសកម្មវិធី « និទាឃរដ្ឋស្រុកកំណើតឆ្នាំ ២០២០» (រូបថត៖ េVGP)
អញ្ជើញថ្លែងមតិទៅកាន់អាណិកជនវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងក្តីរីករាយដោយបានទទួលស្វាគមន៍បងប្អូនអាណិកជនដែលបានធ្វើមាតុប្រទេសវិញ ហើយលោកបានបញ្ជាក់ថាបក្សនិងរដ្ឋជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ចំពោះជនវៀតណាមនៅឯបរទេស ព្រមទាំងបង្កលក្ខណៈអំណោយផលដើម្បីទទួលស្វាគមន៍បងប្អូនអាណិកជនមកប្រទេសវិញក្នុងឱកាសអបអរបុណ្យតេតប្រពៃណីវៀតណាម។
លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សហគមន៍អាណិកជនវៀតណាម និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋាននៅប្រទេសសាមីខ្លួនផងដែរ។លោកនាយករដ្ឋមន្រ្តី វៀតណាមមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ចំពោះការដែលបងប្អូនប្រជាជនអាណិកជនរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ដូចជារក្សាភាសា អក្សរ សម្លៀកបំពាក់ ម្ហូបអាហារ សិល្បៈប្រជាប្រិយជាដើម តាមរយៈនោះចូលរួមចំណែកកនុងការលើកកម្ពស់វប្បធម៌វៀតណាម។
ក្នុងរយៈពេលកន្លងមក វៀតណាមទទួលបានទំហំពាណិជ្ជកម្មយ៉ាងច្រើនដោយសារការចូលរួមចំណែកដ៏សំខាន់របស់សំណាក់ប្រជាជន។ មានអាណិកជនជាច្រើនបានសិក្សាដោយជោគជ័យ ហើយមានគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រល្អៗជាច្រើនរួមទាំងមានបញ្ញវន្តសាស្រ្តាចារ្យ វៀតណាមល្បីៗនៅក្រៅប្រទេស ដែលទទួលបានកិត្តិយសនិងរង្វាន់សំខាន់ៗពីប្រទេសម្ចាស់ផ្ទះផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអាណិកជនក្នុងឱកាសកម្មវិធី « និទាឃរដ្ឋស្រុកកំណើតឆ្នាំ ២០២០» (រូបថត៖ េVGP)
ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានរំពឹងថាបងប្អូនអាណិកជននឹងយកចិត្តទុកដាក់ក្នុងការថែរក្សាប្រពៃណីវប្បធម៌និងភាសាវៀតណាមក្នុងគ្រួសារជាពិសេសក្នុងសហគមន៍យុវជនជំនាន់វ័យក្មេង។នេះក៏ជាការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារនិងមាតុភូមិផងដែរដែលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនដែលរស់នៅក្នុងប្រទេស។
លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវយកចិត្តទុកដាក់ជានិច្ចក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនមានអារម្មណ៍សុវត្ថិភាពនៅពេលត្រឡប់មកមាតុប្រទេសធ្វការ រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការ វិនិយោគ ធ្វើអាជីវកម្ម និងធ្វើសកម្មភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។ លោក Nguyen Xuan Phuc មានបំណងចង់ឲ្យគណៈកម្មាធិការជាតិទទួលបន្ទុកអាណិកជននៅឯបរទេសផ្លាស់ប្តូរសកម្មភាពដើម្បីធ្វើឲ្យកាន់តែជិតស្និទ្ធជាមួយងាណិជនបន្ថែមទៀត តាមរយៈនោះស្តាប់រាល់គំនិតនិងសេចក្តីប្រាថ្នារបស់ប្រជាជនផងដែរព្រមទាំងរៀបចំកម្មវិធី«និទាឃរដូវស្រុកកំណើត» ឱ្យបានល្អដើម្បីជារៀងរាល់ឆ្នាំបងប្អូនអាណិកជនអាចជួបជុំគ្នាជាបន្តទៀតនៅស្រុកកំណើតក្នុងបរិយាកាសរីករាយសប្បាយនិងកក់ក្តៅផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baochinhphu.vn)


មតិពីមិត្តអ្នកអាន