លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន Xin Jinping ។

15:39 | 17/01/2020 (បូកសរុបដោយឌីណា)

យុគសម័យ៖នាថ្ងៃទី ១៦ មករា ក្នុងឱកាសបុណ្យឆ្នាំថ្ងៃប្រពៃណី ឆ្នាំ ២០២០ និងខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (១៨ មករា ១៩៥០ - ១៨ មករា ២០២០) លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន Xin Jinping។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជូនពរដល់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ចំពោះសមិទ្ធិផលក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិ និងកំណែទម្រង់បើកទ្វារដ៏ចំហ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជូនពរប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបន្តទទួលបានជ័យជំនះថ្មីៗ ក្នុងបុព្វហេតុកសាងសង្គមនិយមចិន។ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជូនពរប្រជាជនចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ​២០២០​ ។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៧០ ឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ននេះ ទោះបានឆ្លងកាត់ការចុះឡើងនៃឧប្បហេតុនៃប្រវត្តិសាស្ត្រ​ក៏ដោយ។ ប៉ុន្តែចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាលំហូរដ៏សំខាន់ៗ ក្នុងទំនាក់ទំនងរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បញ្ជាក់ថា ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺសមស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍ជាសារវ័ន្តរបស់ប្រជាជននៃប្រទេសទាំងពីរ។ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong ចាត់ទុកថា ភាគីទាំងពីរត្រូវការរក្សាប្រពៃណីមិត្តភាពដ៏ល្អប្រសើរ បង្កើនការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន បង្កើតមូលដ្ឋានគ្រឹះសង្គមដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ព្រមទាំងប្រកាន់យ៉ាងខ្ជាប់នូវការដោះស្រាយបញ្ហានៅសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការយោគយល់គ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ និងស្របច្បាប់អន្តរជាតិ។ អាស្រ័យហេតុនោះ ជំរុញទំនាក់ទំនងរវាងវៀតណាម-ចិនអោយមានការរីកចម្រើនប្រកបដោយស្ថិរភាព ស្មោះត្រង់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

ក្នុងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនចិន លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន Xin Jinping ជូនពរប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២០ ព្រមទាំង ជូនពរចំពោះសមិទ្ធិផលធំៗ ដែលប្រជាជនវៀតណាមទទួលបាន​ពី​មហា​សន្និបាត​លើកទី ១២ រហូតមកដល់បច្ចុប្បន្ន។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន Xin Jinping។(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន Xin Jinping បានអបអរសាទរយ៉ាងកក់ក្តៅចំពោះខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម។ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋចិន Xin Jinping ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត​វៀតណាម ប្រជាជន វៀតណាម នឹងបន្តទទួលបានជោគជ័យធំជាងនេះទៀត ក្នុងដំណាក់កាលខាងមុខផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi JinPing បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន យកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមសហការជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ម្យ៉ាងវិញទៀត លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន Xi JinPing បានបញ្ជាក់ថា នឹងគាំទ្រយ៉ាងសកម្ម ដើម្បីវៀតណាមនឹងបំពេញឲ្យបានល្អភារកិច្ចជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិខុសអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ និងជាប្រធានប្តូរវេនអាស៊ាន២០២០ ផងដែរ៕


(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត