កាសែតថៃ៖ វៀតណាមគឺជាទិសដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ

09:48 | 27/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - កាសែត Bangkok Post បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿនបំផុតនៅអាស៊ីអាគ្នេយ៍និងជាទិសដៅទាក់ទាញសម្រាប់វិនិយោគិនមកពីជុំវិញពិភពលោក។

ខ្សែសង្វាក់ផលិតកម្មនិងត្រួតពិនិត្យក្តារអេឡិចត្រូនិចនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Young Poong Electronics VINA នៅមណ្ឌលឧស្សាហកម្ម Binh Xuyen II (Vinh Phuc) (រូបថតៈ TTXVN)

យោងតាមអត្ថបទដែលបានចុះផ្សាយនៅលើកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយនាថ្ងៃទី ២៣ ខែធ្នូ ថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានទទួលស្គាល់ថា រក្សាបានសន្ទុះកំណើនវិជ្ជមាន ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមជាង ៦% ចាប់តាំងពីឆ្នាំ ២០០០ ហើយឆ្នាំ ២០១៨ ឈានដល់ជាង ៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ។ ទន្ទឹមជាមួយគ្នានោះ នៅឆ្នាំ ២០១៩ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៦៩ ទាក់ទងនឹងសន្ទស្សន៍បរិយាកាសធុរកិច្ច។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ វៀតណាមបានផ្តល់អាជ្ញាប័ណ្ណវិនិយោគ សម្រាប់គម្រោងចំនួន ១.៧២០ គម្រោង។ លើសពីនេះទៅទៀត រដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យប្រទេសខ្លួនក្លាយជាទិសដៅទាក់ទាញសម្រាប់ក្រុមហ៊ុននិងវិនិយោគិនផងដែរ។

អត្ថបទនេះបានអះអាងថា កត្តាសំខាន់ដែលជួយវៀតណាមទាក់ទាញវិនិយោគិនគឺអត្រាពន្ធអនុគ្រោះសម្រាប់សហគ្រាសធំៗ ពោលគឺ ០% ក្នុងរយៈពេល ៥ ឆ្នាំដំបូងនិង ៥% សម្រាប់ ១០ ឆ្នាំបន្ត និង ១០% សម្រាប់ ពីរឆ្នាំក្រោយមក ហេតុដូច្នេះ រួមចំណែកទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Nokia, Samsung និង Olympus ក៏ដូចជាក្រុមហ៊ុនផលិតស្បែកជើងដូចជាក្រុមហ៊ុន Nike និង Adidas ជាដើម ដើម្បីបើករោងចក្រផលិតនៅប្រទេសវៀតណាម។ ក្រៅពីនេះ កត្តាមួយទៀតដែលទាក់ទាញអាជីវកម្មបរទេសមកវៀតណាមគឺកម្លាំងពលកម្មថោក។ នៅក្នុងបរិបទនៃការកើនឡើងកម្រិតជីវភាពនោះ ពលកម្មថោកគឺមិនច្រើនទេ តាមនោះ អ្នកផលិតបានស្វែងរកទិសដៅដែលមានតម្លៃពលកម្មថោកជាង ដូចជាប្រទេសវៀតណាមតែម្តង។

ប្រការគួរកត់សម្គាល់ថា វៀតណាមបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីវិនិយោគិនអូស្រ្តាលី ជាពិសេស បន្ទាប់ ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីស្កុ លោក Scott Morrison កាលពីខែសីហាឆ្នាំ ២០១៩។ នេះជាលើកទី ១ ហើយដែលនាយករដ្ឋមន្រ្តីអូស្រ្តាលីបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម គិតតាំងពីឆ្នាំ ១៩៩៤ ដែលជាសក្ខីភាពបង្ហាញថា ទំនាក់ទំនងទ្វេភាគីកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ទាក់ទងនឹងការវិនិយោគក្រៅពីអាជីវកម្មអូស្រ្តាលីមួយចំនួនដែលមានវត្តមាននៅវៀតណាម ដូចជាធនាគារ ANZ, ក្រុមហ៊ុនសាងសង់នាវា Austal និងសាលា RMIT International មក វិនិយោគិនអូស្រ្តាលីជាច្រើនទៀត ក៏កំពុងចាប់អារម្មណ៍ ចំពោះទីផ្សារវៀតណាមផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត