យុគសម័យ - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងនិងធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនោះ រសៀលថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងកំពង់ផែប៊ូសាន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Park Soo Kwan អគ្គកុងស៊ុលកិត្តិយសប្រចាំតំបន់ Busan - Keangnam។
ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង មានការអភិវឌ្ឍយ៉ាងល្អប្រសើរនិងឆាប់រហ័សលើគ្រប់វិស័យ។ ទន្ទឹមជាមួយគ្នានោះ គោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនិងសក្ដានុពលអភិវឌ្ឍន៍របស់វៀតណាមគឺជាលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មកូរ៉េខាងត្បូងបង្កើនប្រតិបត្តិការរបស់ខ្លួននៅវៀតណាម។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោកអគ្គកុងស៊ុលកិត្តិយស បន្តជំរុញតួនាទីសកម្មរបស់ខ្លួន និងដើរតួនាទីជាស្ពានរតភ្ជាប់វាងប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិនិយោគ រួមទាំងគាំទ្រដល់សហគមន៍ វៀតណាមនៅតំបន់ ប៊ូសាន - Keangnam និយាយដោយឡែកនិងនៅកូរ៉េខាងត្បូងនិយាយរួម។
រីឯខ្លួនវិញ អគ្គកុងស៊ុលកិត្តិយសលោក Park Soo Kwan បានសម្តែងការកោតសរសើរដែលក្នុងរយៈពេលកន្លងមកនេះ រដ្ឋាភិបាលនិងប្រជាជនវៀតណាម សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងរក្សាស្ថេរភាពនយោបាយយ៉ាងប្រសើរណាស់។ លោករូបនេះបានបន្តថា រលកនៃអាជីវកម្មកូរ៉េខាងត្បូង មកវិនិយោគនៅ វៀតណាមនិងចំនួនភ្ញៀវទេសចរកូរ៉េខាងត្បូងដែលធ្វើដំណើរមកវៀតណាម មានការកើនឡើងយ៉ាងឆាប់រហ័ស។ លោកក៏បានសន្យាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញល្អនូវតួនាទីជាអគ្គកុងស៊ុលកិត្តិយសរបស់វៀតណាមនិងចូលរួមវិភាគទានជាក់ស្តែងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន