យុគសម័យ - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី ២៧ ខែវិច្ឆិកានៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថតៈ TTXVN)
ក្នុងជំនួបនេះ លោកប្រធានាធិបតី Moon Jae-in បានសម្តែងនូវការរីករាយដែលបានទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង។ លោកប្រធានាធិបតី Moon Jae-in បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកសាងជាតិដែលប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មី របស់កូរ៉េខាងត្បូង ដោយមានបំណងចង់ឲ្យ ប្រទេសទាំងពីរ បន្តជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរឹងមាំដោយឆ្ពោះទៅរកកំពស់ថ្មី។
តាងនាមគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc Bai បានសម្តែងការពេញចិត្តនិងរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ក្នុងការនាំទំនាក់ទំនងនេះអោយបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងមុននាប៉ុន្មានឆ្នាំខាងមុខ។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ chinhphu.vn)
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាសសរស្តម្ភនិងជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍទៅវិញទៅមកនៃទំនាក់ទំនងទ្វេភាគី។ គីទាំងពីរបានបញ្ជាក់ជាថ្មីនូវគោលដៅរួមនៃការពង្រីកពាណិជ្ជកម្មទ្វេភាគីប្រ កបដោយតុល្យភាពប្រកបដោយតុល្យភាពភា ដោយបានឯកភាពគ្នាខិតខំដើម្បីសម្រេចគោលដៅនាំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំខាងមុខ។
មេដឹកនាំទាំងពីរបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅពីស្ថានភាពអន្តរជាតិនិងតំបន់ ដោយឯកភាពគ្នាលើកកម្ពស់ការចែករំ លែកព័ត៌មាន កិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ អាស៊ាន រួមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងភាគីទាំងពីរ (រូបថតៈ chinhphu.vn)
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការជំរុញដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េ; អះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ក្នុងការគាំទ្រសន្តិភាព ស្ថិរភាព ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ការដោះស្រាយបញ្ហាពាក់ព័ន្ធដោយសន្តិវិធី តាមរយៈការសន្ទនា។ លោកប្រធានាធិបតី Moon Jae-in បានអបអរសាទរចំពោះប្រទេសវៀតណាមដែលបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២០ ដោយអះអាងថា លោកនឹងរួមសហការយ៉ាងជិតស្និទ្ធិ ដើម្បីវៀតណាមបំពេញយ៉ាងល្អបំផុតនូវតួនាទីដ៏មានសារៈសំខាន់ៗនេះ។
បន្ទាប់ពីកិច្ចពិភាក្សាមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងភាគីទាំងពីរ៕
(ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន