យុគសម័យ - តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in, នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងនិងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងដែលជាកិច្ចប្រជុំលើកដំបូង ព្រមទាំងធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៤-២៨ ខែវិច្ឆិកាឆ្នាំ ២០១៩។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ (រូបថតៈ TTXVN)
កិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងគឺជាសំណើរបស់កូរ៉េខាងត្បូងនៅឯកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២៩ ដែលបានប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី កាលពីខែវិច្ឆិកាឆ្នាំ ២០១៨ ដើម្បីប្រារព្ធខួប ៣០ ឆ្នាំនៃការបង្កើតភាពជាដៃគូរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ ដែលក្រោមប្រធានបទថា “កិច្ចសហប្រតិបត្តិការអនាគតមេគង្គ - កូរ៉េខាងត្បូងដើម្បីវិបុលភាពរួម” គឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងដែលបានធ្វើឡើងរវាងប្រទេសមេគង្គនិងកូរ៉េខាងត្បូង ដែលបានឡើងកម្រិតពីរដ្ឋមន្ត្រី ឈានដល់កម្រិតខ្ពស់ បន្ទាប់ពីកិច្ចសហប្រតិបត្តិការរយៈពេលជិត ១០ ឆ្នាំ យោងតាមសំណើរបស់កូរ៉េខាងត្បូង។
នៅក្នុងកិច្ចប្រជុំ មេដឹកនាំនៃប្រទេសទាំងអស់នឹងពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លង មកនិងពិភាក្សាពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកថ្មី រួមទាំងសំណើចក្ខុវិស័យមេគង្គ - កូរ៉េខាងត្បូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងតែម្តង។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបង្ហាញនូវការគោរពនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌជាមួយអាស៊ាន និងកិច្ចសហប្រតិបត្តិការមេគង្គនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម។ ហើយនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរធ្វើអោយកាន់តែស៊ីជម្រៅថែមទៀត ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - កូរ៉េខាងត្បូងផងដែរ។
នៅទីក្រុងប៊ូសាន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបលើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន - កូរ៉េខាងត្បូង, ចូលរួមកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ និងចូលរួមសកម្មភាពក្រៅផ្លូវការមួយចំនួនទៀត។
នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីនឹងជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Je-in, ជួបសវនាការជាមួយប្រធានរដ្ឋសភានិងនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង, ចូលរួមកិច្ចប្រជុំជំរុញវិនិយោគវៀតណាម - កូរ៉េខាងត្បូងនិងអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនិងថ្នាក់ដឹកនាំនៃមូលដ្ឋាននិងអាជីវកម្មកូរ៉េខាងត្បូងមួយចំនួន ក៏ដូចជាជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅកូរ៉េខាងត្បូងផងដែរ៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន