យុគសម័យ - បន្តកម្មវិធីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងបាងកក ប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញរួមជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងមេដឹកនាំអាស៊ានដទៃទៀត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ឥណ្ឌាលើកទី ១៦។
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា (រូបថតៈ chinhphu.vn)
ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏មានសារសំខាន់នេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានលើកយកមកពិភាក្សាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វីក។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានលើកពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ជាមួយការច្របាច់បញ្ចូលជាមួយគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) តាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានចែករំលែកនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការប្រែប្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត ក្នុងនោះមានសកម្មភាពយោធូបនីយកម្មនិងសកម្មភាពផ្ទុយនឹងច្បាប់អន្តរជាតិ។ លោករូបនេះ ក៏បានសង្កត់ធ្ងន់លើការគាំទ្រចំពោះគោលជំហររបស់អាស៊ាន និងអំពាវនាវឲ្យមានការគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ។
អញ្ជើញថ្លែងនៅឯកិច្ចប្រជុំ នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជាមួយនឹងផែនការសកម្មភាពដំណាក់កាល ២០២១-២០២៥ ភាគីទាំងពីរត្រូវយកចិត្តទុកដាក់ ជំរុញថែមទៀត កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដើម្បីផលប្រយោជន៍រួម ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ពីសារសំខាន់នៃការរក្សាសន្តិសុខនិងស្ថេរភាពនៅសមុទ្រនិងមហាសមុទ្រ ក្នុងនោះមានសមុទ្រខាងកើតផងដែរ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើក ទី១៦នេះដែរ មេដឹកនាំអាស៊ាន-ឥណ្ឌា បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយ និងរ៉ាក់ទាក់បំផុត៕
(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន