យុគសម័យ - ចាប់ផ្តើមបណ្តាកិច្ចប្រជុំក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ នាថ្ងៃទី ៣១ ខែតុលា នៅទីក្រុងបាងកកប្រទេសថៃ ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១៨ (AEC) បានប្រព្រឹត្តទៅ។ គណៈប្រតិ ភូវៀតណាមរួមមានតំណាងមកពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ហិរញ្ញវត្ថុ ផែនការ និងវិនិយោគវៀតណាម ដែលដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ (រូបថតៈ VOV)
ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានគឺជាទីភ្នាក់ងារធ្វើអធិបតីក្នុងការកសាងនិងអនុវត្តផែនការមេ នៃសហគមន៍សេដ្ឋកិច្ចអាស៊ានដល់ឆ្នាំ ២០២៥។ សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៥ នឹងរួមមានលក្ខណៈពិសេសចំនួន ៥ គឺ៖ (i) សេដ្ឋកិច្ចដែលមានសមាហរណកម្មនិងតភ្ជាប់ខ្ពស់។ (ii) អាស៊ានមួយដោយមានការប្រកួតប្រជែង ច្នៃប្រឌិតនិងមានភាពស្វាហាប់។ (iii) លើកកម្ពស់ការតភ្ជាប់និងកិច្ចសហការឯកទេស។ (iv) អាស៊ានមួយដែលមានភាពលេចធ្លោ អភិវឌឌ្ឍន៍គ្រប់ជ្រុងជ្រោយ ឆ្បោះទៅយកមនុស្សជាមជ្ឈភាព និងអាស៊ានមួយមានល្ខណៈសកល។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីបានពិនិត្យឡើងវិញនូវស្ថានភាពទូទៅក្នុងការអនុវត្តផែនការកសាងសហ គមន៍ AEC ២០២៥ រហូតដល់ពេលបច្ចុប្បន្ននេះ ព្រមទាំងផ្តល់អនុសាសន៍ជាក់លាក់ចំនួន ១០ សំដៅបន្តអនុវត្តផែនការនេះ។ ក្រុមប្រឹក្សាក៏បានពិនិត្យឡើងវិញនូវការអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រធានអាស៊ានគឺជាប្រទេសថៃនាឆ្នាំ ២០១៩ តាមនោះមានអាទិភាពចំនួន ១០ ក្នុងចំណោមអាទិភាពទាំង ១៣ របស់ប្រទេសថៃត្រូវបានសម្រេចដោយជោគជ័យរីឯនៅសល់អាទិភាពចំនួន ៣ ទៀត ត្រូវបានរំពឹងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ទន្ទឹមនឹងនេះបណ្តារដ្ឋមន្រ្តីក៏បានពិភាក្សាគ្នាអំពីដំណើរការចរចារអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)ផងដែរ៕
(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន