វេទិកាវៀតណាមស្តីពីធនាគារនិងហិរញ្ញវត្ថុ

23:10 | 24/10/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយបានបើកវេទិកាវៀតណាមប្រចាំឆ្នាំ ស្តីពីធនាគារនិងហិរញ្ញវត្ថុ។ គោលដៅនៃវេទិកាគឺដើម្បីបង្កើនការផ្លាស់ ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររវាងរវាងអ្នកវិទ្យាសាស្ត្រក្នុងប្រទេសនិងអន្តរជាតិ។

អគ្គទេសភិបាលរងនៃធនាគារជាតិវៀតណាម លោក Nguyen Kim Anh (រូបថត៖ baotintuc.vn)

នៅក្នុងវេទិកានេះ តំណាងទាំងឡាយនិងអ្នកជំនាញជាច្រើនបានវាយតម្លៃថា បដិវត្តឧស្សាហកម្មលើកទី ៤ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លានិងទូលំទូលាយដោយនាំមកនូវឱកាសជាច្រើន ប៉ុន្តែក៏កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុង វិស័យ ធនាគារនិងហិរញ្ញវត្ថុផងដែរ។ ដោយសារភាពជឿនលឿនផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យា កំពុងធ្វើឲ្យផ្លាស់ប្តូរនូវរចនាសម្ព័ន្ធ របៀបប្រតិបត្ដិការ និងការផ្គត់ផ្គង់សេវាកម្មផ្នែកធនាគារនិងហិរញ្ញវត្ថុ។ យោងតាម លោក Vo Dinh Tri គូ្របង្រៀនជំនាញផ្នែកហិរញ្ញវត្ថុនៅសាលា Ipag Business Schol Paris និងជាសមាជិកសមាគមវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាម បានឲ្យដឹងថាដើម្បីទាញយកផលប្រយោជន៍ពីបដិវត្ត ៤.០ នោះវិស័យធនាគាររបស់វៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្ម និងធានាបាននូវស្តង់ដារនៃប្រព័ន្ធធនាគារពិភពលោក។ លោកបានចែករំលែកថា៖

«នៅពេលដែលអភិវឌ្ឍបច្ចេកវិទ្យាធនាគារ នោះទាមទារឱ្យមានភាពសមស្របពិសេសខាងទិន្នន័យ ក៏ដូចជាការផ្លាស់ប្តូរនិងធ្វើតាមស្តង់ដារធនាគារពិភពលោកផងដែរ។ ជាពិសេសគឺស្តង់ដារឯកសារទិន្នន័យ ដែលត្រូវតែសមស្របនឹងការកំណត់ប្រភេទព័ត៌មានប្រកបដោយសុវត្ថិភាព។ បន្ទាប់មក ខណៈពេលដែល រួមបញ្ចូលជាមួយប្រព័ន្ធពិភពលោកត្រូវតែអនុវត្តតាមបទដ្ឋានរួម»ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត