នៅក្នុងព្រឹត្តិការណ៍នេះ តំណាងនានាបានបញ្ជាក់ថា អនុសញ្ញាទីក្រុងហ្សឺណែវ គឺជាឯកសារមានលក្ខណៈ គោលគន្លឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានផ្សព្វ ផ្សាយជាសកល និងជានិមិត្តរូបនៃលក្ខណៈមនុស្សជាតិក៏ដូច ជាជាគុណតម្លៃគន្លឹះរបស់អង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dang Dinh Quy
នាថ្ងៃទី ២៣ ខែកញ្ញា ប្រទេសចិន អាហ្វ្រិកខាងត្បូង ស្វ៊ីសនិងគណៈកម្មាធិការកាក បាទក្រហមអន្តរជាតិ បានរួមសហការរៀបចំព្រឹត្តិការណ៍ “អបអរខួបលើកទី ៧០ នៃអនុសញ្ញាទីក្រុងហ្សឺណែវ៖ ការវិនិយោគលើមនុស្សជាតិ តាមរយៈពហុភាគីនិយម”។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅខាងក្រៅនៃមហាសន្និបាតលើកទី ៧៤ នៅទីក្រុង ញូវយ៉ក នៃសហរដ្ឋ អាមេរិក។
នៅក្នុងព្រឹត្តិការណ៍នេះ តំណាងនានាបានបញ្ជាក់ថា អនុសញ្ញាទីក្រុងហ្សឺណែវ គឺជាឯកសារមានលក្ខណៈគោលគន្លឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានផ្សព្វផ្សាយជាសកល និងជានិមិត្តរូបនៃលក្ខណៈមនុស្សជាតិក៏ដូចជាជាគុណតម្លៃគន្លឹះរបស់អង្គការសហប្រជាជាតិ។ ប្រតិភូក៏បានសង្កត់ធ្ងន់លើបញ្ហាពិភពលោក ក្នុងនោះមានបញ្ហាមនុស្សធម៌ ដែលអាចដោះស្រាយបាន តាមរយៈពហុភាគីនិយម ពោលគឺ ពហុភាគីនិយមមិនត្រឹមតែជាជម្រើសនោះទេ តែជាតម្រូវការចម្បងដើម្បីលើកកម្ពស់លក្ខណៈមនុស្សជាតិ។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានប្រតិភូវៀតណាម ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dang Dinh Quy បានចែករំលែក អំពីបញ្ហាប្រឈមជាសកល នាពេលបច្ចុប្បន្ន ដែលបង្កផលវិបាកសំខាន់ៗ សម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិ។ ក្នុងបរិបទនេះ ប្រទេសនានា ត្រូវរក្សាការប្តេជ្ញាចិត្តខ្ពស់បំផុត ចំពោះ ពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិ ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ លើសពីនេះទៅទៀត ត្រូវប្រែរាល់ការប្តេជ្ញាចិត្តនយោបាយទៅជាសកម្មភាពជាក់ស្តែង ជាពិសេស បង្កើនសមត្ថភាពនៃប្រព័ន្ធពហុភាគី ក្នុងការដោះស្រាយបញ្ហា សកល ដោយធានាសន្តិភាពនិងសន្តិសុខរួមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះពហុភាគីនិយមនិងគុណតម្លៃគោលគន្លឹះ នៃច្បាប់មនុស្សធម៌អន្តរជាតិ៕
(ប្រភព៖ vovworld)

មតិពីមិត្តអ្នកអាន