វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតទាំង ២០ សម្រាប់ការវិនិយោគ

11:53 | 22/09/2019 (ហេង វុធ្ធី)

US New & World Report (ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានអាមេរិក ដែលជំនាញខាងបោះពុម្ភផ្សាយព័ត៌មាន យោបល់ ផ្តល់ប្រឹក្សាការប្រើប្រាស់ រៀបចំចំណាត់ថ្នាក់ និងវិភាគ) ទើបតែចេញផ្សាយចំណាត់ថ្នាក់នៃខឿនសេដ្ឋកិច្ចល្អបំផុតដើម្បីវិនិយោគនៅឆ្នាំ ២០១៩ ។

ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម (រូបថត៖ vneconomy.vn)

ក្នុងនោះ ប្រទេសវៀតណាមបានមានចំណាត់ថ្នាក់ខ្ពស់ជាងបណ្តាប្រទេសជិតខាងអាស៊ីអាគ្នេយ៍ រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីឈរនៅលំដាប់ទី ៨ ដោយកើនឡើងពីចំណាត់ទី ២៣ បើប្រៀប ធៀននឹងកាលពីឆ្នាំមុន។

ដើម្បីចេញបានផលិតផលនៃចំណាត់ថ្នាក់នេះ US New & World Report បានធ្វើការស្ទង់មតិរបស់មនុស្សជាង ២១.០០០ នាក់មកពី ៨០ ប្រទេសនៅលើពិភពលោក ។

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតទាំង ២០ សម្រាប់ការវិនិយោគ (រូបថត៖ tapchitaichinh.vn)

ម្យ៉ាងវិញទៀតរបាយការណ៍របស់ US New & World Report បានវាយតម្លៃលើការកែទម្រង់គោលនយោបាយ សេដ្ឋកិច្ចដែលបានជួយឲ្យវៀតណាម ក្លាយទៅជាប្រទេសដែលមានការប្រកួតប្រជែងនិងទំនើបជាងមុន។ វៀតណាម បានធ្វើសមាហរណកម្មកាន់តែខ្លាំងក្លានៅពេលដែលក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសហប្រជាជាតិ ក៏ដូចជាចូលរួមក្នុង អាស៊ាន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗផងដែរ៕

(ប្រភព៖ vovworld.vn)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត