យុគសម័យ - នាយប់ថ្ងៃទី ២៥ ខែសីហា នៅរាជធានីបាងកកនៃប្រទេសថៃ ក្នុងក្របខ័ណ្ឌនៃសកម្ម ភាពចូលរួមមហាសន្និបាតលើកទី ៤០ នៃក្រុមប្រឹក្សាអន្តរសភាប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA ៤០) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ AIPA។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN)
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA បានអនុម័តលើការតែងតាំងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ធ្វើជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ តាមទម្លាប់ ប្រធាន AIPA នៅឆ្នាំក្រោយ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។
គណៈកម្មាធិការប្រតិបត្តិ AIPA បានអនុម័តលើរបាយការណ៍នៃបណ្តាកិច្ចប្រជុំអ្នកពិគ្រោះយោបល់ AIPA Caucus លើកទី ១០, របាយការណ៍ស្តីពីជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន - AIPA នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣០, របាយការណ៍ស្តីពីជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន - AIPA នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤, រាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការ AIPA CODD លើកទី២ ស្តីពីការបង្ការ ប្រឆាំងគ្រឿងញៀន, អនុម័តរាល់របៀបវារៈនៃគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មការសង្គម គណៈកម្មាធិការរៀបចំនិងកិច្ចសន្ទនាជាមួយអ្នកសង្កេតការណ៍ ភ្ញៀវកិត្តយនៃប្រទេសម្ចាស់ផ្ទះ រួមមាន៖ លេខាធិការដ្ឋានអាស៊ាន,សភាម៉ារ៉ុក, សភាន័រវេស និងអង្គការស្រាវជ្រាវក្នុងតំបន់មួយចំនួន។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានប្រកាសថា មហាសន្និបាត AIPA ៤១ នឹងប្រព្រឹត្តទៅនៅទីក្រុង Ha Long ខេត្ត Quang Ninh គ្រោងនឹងប្រារព្ធធ្វើឡើងនៅចុងខែសីហាឆ្នាំ ២០២០។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញសភានៃរដ្ឋសមាជិក AIPA ចូលរួមក្នុងមហាសន្និបាត AIPA លើកទី ៤១ ផងដែរ។
* មុននោះ នារសៀលថ្ងៃទី ២៥ ខែសីហា នៅរាជធានីបាងកក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាម បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជន វៀតណាមនៅទីក្រុងបាងកកផងដែរ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅថៃ (រូបថត៖ TTXVN)
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់អំណោយដល់តំណាងសហគមន៍វៀតណាមនៅថៃ (រូបថត៖ TTXVN)
អញ្ជើញថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ ជនវៀតណាមមក ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សន៍រីករាយ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ ព្រមទាំងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤០ ជាពិសេស បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតក៏ដូចជាបងប្អូនអណិកជននៅថៃនាពេលនេះ។ តាងនាមគណៈប្រតិភូ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជូនពរអោយកម្មាភិបាល បុគ្គលិកក៏ដូចជាបងប្អូនអណិកជន ដែលកំពុងសិក្សារៀនសូត្រ និងរស់នៅថៃ ជួបតែសេចក្តីសុខចម្រូងចម្រើន គ្រួសារប្រកបដោយសុភមង្គលនិងជោគជ័យក្នុងជីវិត។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភា អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយបុគ្គលិកស្ថានទូត (រូបថត៖ TTXVN)
លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅថៃលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាម មានគោលបំណង ជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃជាទូទៅនិងរវាងរដ្ឋសភានៃប្រទេសទាំងពីរជាពិសេស។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភា និងជាប្រធានរដ្ឋសភានៃប្រទេសថៃជួបជាមួយប្រធានព្រឹទ្ធសភាថៃ ប្រធានរដ្ឋសភាថៃ នាយករដ្ឋមន្រ្តីថៃ និងធ្វើទស្សនកិច្ចនៅខេត្ត Udon Thani ផងដែរ៕
(សរុបព័ត៌មាននិងបកប្រែដោយ ស្រីព្រេជ)





មតិពីមិត្តអ្នកអាន