វៀតណាមនិងម៉ាឡេស៊ីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ

10:14 | 26/08/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ ២៨ ខែសីហាឆ្នាំ ២០១៩។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Mahathir Mohamad ចាប់តាំងពីចូលកាន់តំណែងនៅខែឧសភាឆ្នាំ ២០១៨។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad និងលោកជំទាវ (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវឌ្ឍន៍គួរអោយកត់សម្គាល់។ ទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធិនិងគួរអោយទុកចិត្ត។ ជាពិសេស ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ក៏ដូចជា អនុវត្តន៍រាល់យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធិភាពបំផុត។

ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សហប្រតិបត្តិការសន្តិសុខ ការពារជាតិ និងទេសចរណ៍តែងតែបានពង្រឹងនិងពង្រីកដោយឥតឈប់ឈ ជាពិសេស ក្នុងអាស៊ាននិងអង្គការសហប្រជាជាតិតែម្តង។

សូមជម្រាបថា វៀតណាមនិងម៉ាឡេស៊ីបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ១៩៧៣។ អស់រយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា នយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ ពោលគឺ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះមហាក្សត្រ Muhamad V (នាខែមីនា ២០០៩ និងខែកញ្ញា ២០១៣); នាយករដ្ឋមន្រ្តីលោក Najib Tun Razak (នាខែមេសាឆ្នាំ ២០១៤) និងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីរបស់ប្រធានរដ្ឋ លោក Truong Tan Sang (នាខែកញ្ញាឆ្នាំ ២០១១) និងនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung (នាខែសីហា ២០១៥)។

ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ីរបស់លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung (ខែសីហាឆ្នាំ ២០១៥) និងអនុម័តនូវកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រ (នាខែមីនា ឆ្នាំ២០១៧)។ ទន្ទឹមជាមួយគ្នានោះ ក្នុងឆ្នាំ ២០១៨ ភាគីទាំងពីរបានសហការគ្នា រៀបចំសកម្មភាពជាច្រើនដើម្បីអបអរខួប ៤៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមនិងម៉ាឡេស៊ីបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ដែលបានរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ អោយកាន់តែស៊ីជម្រៅ។

សូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងម៉ាឡេស៊ី តែងតែត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំច្រើនជំនាន់នៃប្រទេសទាំងពីរ ដែលរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ទំនាក់ទំនងនេះបាននាំមកនូវផលប្រយោជន៍និងវិបុលភាពដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពនិងស្ថិរភាពសម្រាប់តំបន់និងពិភពលោក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត