សហរដ្ឋអាមេរិកបន្តសហប្រតិបត្តិការជាមួយវៀតណាមដើម្បីជំនះផលវិបាកនៃសង្គ្រាម

16:26 | 21/08/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាម ឧត្តមសេនីយ៍ឯកបំរុង លោក Pham Ngoc Minh ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការដោះស្រាយផលវិបាកនៃសង្គ្រាម ស្វែងរកទាហានដែលបាត់ខ្លួន ជំនះនូវផលវិបាកនៃគ្រាប់មីននិងដោះស្រាយការបំពុលឌីអុកស៊ីត។

ឧត្តមសេនីយ៍លោក Pham Ngoc Minhទទួលប្រតិភូព្រឹទ្ធសភាអាមេរិក។ (ប្រភព៖ ក្រសួងការពារជាតិវៀតណាម)

នាថ្ងៃទី ២០ សីហានៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯកបំរុង លោក Pham Ngoc Minh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានទទួលជួបជាមួយលោកស្រី Tammy Duckworth សមាជិកាព្រឹទ្ធសភាអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសវៀតណាម។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯកបំរុង លោក Pham Ngoc Minh បានបញ្ជាក់ថា នាពេលកន្លងមក ទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាមនិងអាមេរិកកាន់តែស៊ីជម្រៅប្រសិទ្ធភាពហើយស្របតាមសមត្ថភាពនិងតម្រូវការបស់ប្រទេសនិមួយៗ។ ភាពលេចធ្លោបំផុតគឺការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការពិគ្រោះយោបល់ ការសន្ទនា ការជំនះនូវផលវិបាកនៃសង្គ្រាម ការស្វែងរកនិងការជួយសង្គ្រោះជំនួយមនុស្សធម៌ថ្នាំពេទ្យ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងវិស័យដទៃទៀត។

លើសពីនេះទៅទៀត ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក វៀតណាមតែងតែយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់ការដោះស្រាយផលវិបាកនៃសង្គ្រាម ស្វែងរកទាហានដែលបាត់ខ្លួន ជំនះនូវផលវិបាកនៃគ្រាប់មីននិងដោះស្រាយការបំពុលឌីអុកស៊ីត។

ជាការឆ្លើយតប លោកស្រី Tammy Duckworth បានថ្លែងអំណរគុណ ចំពោះ លោកឧត្តមសេនីយ៍ឯកបំរុង Pham Ngoc Minh ដែលបានចំណាយពេលដើម្បីទទួលស្វាគមន៍គណៈប្រតិភូ ព្រមទាំងបានជឿជាក់ថាកិច្ច សហប្រតិបត្តិការលើវិស័យយោធានិងវិស័យការពារជាតិរវាងវៀតណាមនិងសហរដ្ឋអាមេរិកនឹងមានការរីក ចម្រើនយ៉ាងទូលំទូលាយប្រកបដោយប្រសិទ្ធភាពជានិច្ច។

សូមគូសបញ្ជាក់ថា វៀតណាមបានរូមចំណែកជាវិជ្ជមាន ក្នុងការចូលរួមកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នាពេលខាងមុខភាគីអាមេរិកនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមដើម្បីជំនះនូវផលវិបាកនៃសង្គ្រាម ធានាសន្តិសុខនិងសុវត្ថិភាពដែនសមុទ្រនិងជួយវៀតណាមក្នុងការអនុវត្តមន្ទីរពេទ្យតាមទី ២ ក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិស្របតាមផែនការនិងវិស័យផ្សេងទៀតដែលភាគីទាំងពីរមានការយកចិត្តទុកដាក់៕

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត