ស្នើអោយចិនបញ្ឈប់ការរំលោភបំពាននិងដកនាវាទាំងអស់ចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមភ្លាមមួយរំពេច

07:07 | 23/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែសីហា នៅសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអញ្ជើញឆ្លើយសំណួរមួយចំនួនរបស់អ្នកសារព័ត៌មាន ស្តីពីប្រតិកម្មរបស់វៀតណាម ចាប់តាំងពីនាវា Haiyang-8 របស់ចិន បានវិលត្រឡប់មកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេស Le Thi Thu Hang (រូបថតៈ TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមនាវា Haiyang-8 របស់ចិនបានវិលត្រឡប់មកនិងបន្តអំពើរំលោភយ៉ាងធ្ងន់ធ្ងរទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត ណាមដែលបានកំណត់តាម បទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ រួចជាស្រេច។ វៀតណាមបានទាក់ ទងជាច្រើនលើកច្រើនសារជាមួយចិនលើបញ្ហានេះ ដោយស្នើរអោយចិនបញ្ឈប់រាល់ការរំលោភ និងដកនាវាទាំង មូលចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ដោយមិនបង្កើនឥរិយាបថតានតឹងឡើយ ដែលបង្កភាពស្មុគស្មាញដល់ស្ថានការណ៍ ជាពិសេសគំរាមកំហែងដល់សន្តិភាព ស្ថិរភាពនិងសន្តិសុខនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ កងកម្លាំងមានសមត្ថកិច្ចលើសមុទ្ររបស់វៀតណាម បន្តប្រតិបត្តិការនិងការពារអធិប តេយ្យ សិទ្ធិអធិបតេយ្យនិងយុត្តាធិការរបស់វៀតណាម ស្របតាមច្បាប់អន្តរជាតិនិងច្បាប់របស់វៀតណាម។

ជាមួយនឹងការប្តេជ្ញា ការពាររាល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន រួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់និងអន្តរជាតិនោះ វៀតណាមជានិច្ចកាលត្រៀមជាស្រេច ដោះស្រាយរាល់ការខ្វែងគំនិតគ្នា ដោយវិធានការសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។ វៀតណាមស្នើរអោយប្រទេសពាក់ព័ន្ធនិងសហគមន៍អន្តរជាតិចូលរួមចំណែកជាវិជ្ជមាននិងអនុវត្តជាក់ស្តែងក្នុងការថែរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ ដោយគោរពគោលការណ៍ យកច្បាប់ជាចម្បងនៅសមុទ្រខាងកើត ស្របតាមច្បាប់អន្ដរជាតិជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២”។

ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីការដែលនាពេលថ្មីៗនេះ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Geng Shuang បានចាត់ទុកថា ក្រុមនាវារបស់ចិន ធ្វើសកម្មភាពក្នុងតំបន់ចំណុះសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសនេះ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីថា៖ “វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពប្រវត្តិសាស្ត្រដ៏សមស្របនឹងច្បាប់អន្តរជាតិចំពោះប្រជុំ កោះ Hoang Sa និងប្រជុំកោះ Truong Sa។ ចំពោះអំពើរំលោភបំពាន របស់ក្រុមនាវា Haiyang-8 យើងខ្ញុំបាននិយាយច្បាស់ជាច្រើនលើកច្រើន សារហើយ។ នេះជាតំបន់សមុទ្ររបស់វៀតណាមទាំងស្រុង ដែលត្រូវបានកំណត់ យ៉ាងត្រឹមត្រូវតាម UNCLOS 1982”។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានដែលចង់ជ្រាបអំពីព័ត៌មានស្តីពីការដែល បណ្តាប្រទេសអាស៊ានបានធ្វើសមយុទ្ធរួមជាលើកដំបូងជាមួយសហរដ្ឋអាមេរិកនៅឈូងសមុទ្រថៃ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានថ្លែងថា “សមយុទ្ធសមុទ្រអាស៊ាន - សហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០១៩ ដែលត្រូវបានអុវត្តន៍តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាននិងអាមេរិកនាឆ្នាំ ២០១៨។ ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមនឹងចូលរួមក្នុងសមយុទ្ធនេះផងដែរ”៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត