នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមឡាវ

09:00 | 16/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Bounthong Chitmany សមាជិកការិយាល័យនយោបាយ, លេខាគណៈកម្មាធិការមជ្ឈឹមបក្ស, ឧបនាយករដ្ឋមន្ត្រី, ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងជាអគ្គអធិ ការកិច្ចរដ្ឋាភិបាលឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួយជាមួយលោក Bounthong Chitmany (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍លោក Bounthong Chitmany និងប្រតិភូនៃគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់ចំណងមិត្តភាពនិងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវផងដែរ។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា វៀតណាមត្រៀមខ្លួនជាស្រេច រួមសហការជាមួយឡាវលើវិស័យជាច្រើន ក្នុងនោះមានវិស័យត្រួតពិនិត្យនិងអធិការកិច្ចតែម្តង។ លោកនាយករដ្ឋមន្រ្តីក៏បានអបអរសាទរចំពោះរាល់សមិទ្ធិផលដែលប្រជា ជនឡាវទទួលបាននាពេលកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សប្រជាជនបដិវត្តឡាវ ក្នុងនោះមានតួនាទីយ៉ាងសកម្មនិងសំខាន់របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវផងដែរ។

អញ្ជើញជាការឆ្លើយតប លោក Bounthong Chitmany ឧបនាយករដ្ឋមន្រ្តីឡាវ បានសម្តែងក្តីសប្បាយរីករាយនិងថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលបានចំណាយពេលដើម្បីទទួលរូបលោក។ លោក Bounthong Chitmany មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីអនុវត្តន៍ជាក់ស្តែង រាល់កិច្ចព្រមព្រៀងរវាងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងអធិការកិច្ចរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ឆ្លៀតពេលនេះ លោក Bounthong Chitmany បានលើកឡើងថា ការនិយោគរបស់វៀតណាមនៅប្រទេសឡាវមានការអភិវឌ្ឍល្អប្រសើរណាស់។ ហេតុដូច្នេះ រដ្ឋាភិបាលឡាវតែងតែខិតខំលុបបំបាត់រាល់ការលំបាក ទាក់ទាញនិងជំរុញសហគ្រាសវៀតណាមមកវិនិយោគនៅឡាវផងដែរ។ ពោលគឺ គម្រោងវិនិយោគរបស់វៀតណាមបាននិងកំពុងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវតែម្តង។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗមួយចំនួន។ ថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានានៃប្រទេសទាំងពីរ ក៏បានលើកកម្ពស់គម្រោងកិច្ចសហប្រតិបត្តិការទៅវិញទៅមកយ៉ាងស៊ីជម្រៅនិងជាក់ស្តែងផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP)

ដោយយល់ស្របនឹងប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី Bounthong Chitmany នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ឆ្នាំនេះ វៀតណាមបានប្តេជ្ញា អនុវត្តអោយបានល្អនូវកិច្ចព្រមព្រៀងដែលការិយាល័យនយោបាយនៃប្រទេសទាំងពីរសម្រេចបាន ក្នុងនោះមានការលើកកម្ពស់គម្រោងវិនិយោគនិងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់។ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលនិងពិបាកក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះនៅតែមានការអភិវឌ្ឍជាវិជ្ជមាន។ លោកនាយករដ្ឋមន្រ្តីបានឯកភាពថា ប្រទេសទាំងពីរគួរតែពិភាក្សាគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំល្អ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មា ធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវផង ដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត