លោកឧត្តមសេនីយ៍ឯក Phan Van Giang អបអរសាទរចំពោះក្រុមរថក្រោះវៀតណាមដែលបានជាប់ចំណាត់ថ្នាក់ទី២ក្នុងវគ្គផ្តាច់ព្រ័ត្រ Army Games 2019

06:58 | 17/08/2019 (រូបថតនិងប្រភព៖ kh.qdnd.vn)

នាថ្ងៃទី ១៥ ខែសីហា ក្រុមរថក្រោះវៀតណាមដែលចូលរួមការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០១៩ ( Army Games 2019)ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពូល ២ រួមមានក្រុមវៀតណាម ក្រុមអ៊ូសបេគីស្ថាន ក្រុមគុយបា និងក្រុមអ៊ូហ្គង់ដា។

លោកឧត្តមសេនីយ៍ឯក Phan Van Giang លើកទឹកចិត្តដល់ក្រុមនានានៃកងទ័ពប្រជាជនវៀតណាមចូលរួមព្រឹត្តិការណ៍ Army Games 2019

លោកឧត្តមសេនីយ៍ឯក Phan Van Giang អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីបានទៅទស្សនាការប្រកួតដោយផ្ទាល់ ហើយលើកទឹកចិត្ត និងអបអរសាទរចំពោះជ័យជំនះរបស់ក្រុម។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបសំណេះសំណាល និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមទាំងអស់ដែលទទួលបានលទ្ធផលល្អក្នុងការប្រកួត។ លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លី ហើយ​មធ្យោបាយ និងឧបករណ៍ (ដែលផ្តល់ដោយប្រទេសម្ចាស់ផ្ទះ) មានលក្ខណៈពិសេសដែលមិនដូចនឹងការហ្វឹកហ្វឹនរបស់យើងនោះទេ ប៉ុន្តែយុទ្ធជនទាំងអស់មិនថាពេលយប់ឬពេលថ្ងៃទេបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្តាប់ជាប់បានជំនាញបច្ចេកទេស ដោយ​មានភាពរីកចម្រើនច្បាស់លាស់ ហើយទទួលបានសមិទ្ធិផលល្អឥតខ្ចោះ។

លោកឧត្តមសេនីយ៍ឯក Phan Van Giang ទៅទស្សនាស្តង់ដាក់តាំងរបស់វៀតណាមនៅអគារមិត្តភាព

លោកប្រធានអគ្គសេនាធិការក៏បានចង្អុលបង្ហាញអំពីភាពខ្វះខាតនានាដែលចាំបាច់ត្រូវពុះពារជម្នះក្នុងការហ្វឹកហ្វឺន និងក្នុងការប្រកួតប្រជែងនាពេលខាងមុខរបស់ក្រុមរថក្រោះកងទ័ពប្រជាជនវៀតណាមដែរ។

ដោយប្រើថិរវេលា២ ម៉ោង ២៥ នាទី ០៣ វិនាទី ក្រុមរថក្រោះវៀតណាមបានជាប់ចំណាត់ថ្នាក់ទី២ ក្រុមអ៊ូសបេគីស្ថានជាប់ចំណាត់ថ្នាក់ទី ១ ដោយប្រើថិរលេសា ២ ម៉ោង ០១ នាទី ៥៦ វិនាទី និងក្រុមគុយបាជាប់ចំណាត់ថ្នាក់ទី ៣ ដោយប្រើថិរវេលា ២ ម៉ោង និង ២៩ នាទី ៤៣ វិនាទី។

លោកឧត្តមសេនីយ៍ឯក Phan Van Giang អបអរសាទរចំពោះប្រធានក្រុមរថក្រោះវៀតណាម លោកវរសេនីយ៍ឯក Phan Hai Long

* នៅថ្ងៃទី ១៥ ខែសីហា លោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូបានទៅទស្សនាស្តង់ដាក់តាំងរបស់កងទ័ពប្រជាជនវៀតណាមនៅឯអគារមិត្តភាព Army Games 2019។ បន្ទាប់មក លោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូបានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់សមាជិកក្រុមចុងភៅនៃកងទ័ពប្រជា​ជន​វៀត​ណាម។

គូររំលឹកថា នៅព្រឹកថ្ងៃដដែល ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី លោកឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូបានទៅដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅទីក្រុងមូស្គូ៕

(រូបថតនិងប្រភព៖ kh.qdnd.vn)

(រូបថតនិងប្រភព៖ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត